View Wannarot ព្រមចេញមកបើកចិត្តនិយាយពីមូលហេតុដែលត្រូវចែកផ្លូវគ្នាជាមួយ Jes – Jesphiphat ហើយតែសុំមិននិយាយរឿងអ្នកទីបីព្រោះ…..! មានវីដេអូ

ចេញមកបើកចំហចិត្តនិយាយជាលើកដំបូង សម្រាប់តារាសម្ដែងស្រី View Wannarot ជាមួយនិងប្រធានបទចែកផ្លូវជាមួយកំលោះ Jes – Jesphiphat ឆាកស្នេហា 4 ឆ្នាំដាច់ស្រាច់ហើយ

ដោយ View បានបើកបង្ហាញខណៈពេលនាងធ្វើដំណើរទៅចូលរួមកម្មវិធី Bifesta Face Feel Fresh ដោយបានរៀបរាប់ថា “មុខដំបូងគោរពអគុណដល់ហ្វេនៗ ដែលបានផ្ញើរកំលាំងចិត្តមកនាងខ្ញុំ មានខមិនច្រើនណាស់ អគុណខ្លាំងណាស់ចា កុំបារម្ភច្រើនអី”

 

“ការដែលយើងទាក់ទងគ្នាវាជារឿងរបស់មនុស្សពីរនាក់ត្រូវតែកែប្រែសម្របសម្រួលគ្រប់ពេលវេលាពេលមានបញ្ហាអ្វី ប៉ុន្ដែដល់ពេលមួយមានតែម្ខាងដែលព្យាយាមផ្លាស់ប្ដូរកែប្រែតែម្នាក់ឯង ឬព្យាយាមធ្វើគ្រប់យ៉ាងតែម្នាក់ឯង វាក៏មិនអាចបន្ដទៅមុខបានទៀត ខ្ញុំយល់ថាខ្ញុំធ្វើអស់លទ្ធិភាពហើយ ខ្ញុំធ្វើបានល្អបំផុតហើយ”

“កាត់ចិត្តពីនរណាម្នាក់វាពិតជាពិបាក ព្រោះយើងទាក់ទងគ្នាមក 4 ឆ្នាំវាក៏យូរសមល្មមដែរ ត្រូវនឹកឃើញសកម្មភាពអនុស្សាវរីយ៍ផ្សេងៗដែលធ្លាប់ឆ្លងកាត់មកជាមួយគ្នា យើងបាននិយាយគ្នាជាច្រើនលើកច្រើនសារហើយដែរ លើកនេះចាត់ទុកថាច្បាស់លាស់ហើយ ចប់ មិនជាប់ទាក់ទងអ្វីទៀតទាំងអស់”

“រឿងជនទីបីសុំមិននិយាយទេ ខ្ញុំនិយាយបានត្រឹមតែអ្វីដែលខ្ញុំបានឃើញបានជួប ដូចដែលគ្រប់គ្នាបានដឹងបានលឺនៅលើបណ្ដាញសង្គម មិនបាននិយាយឬចរចារអ្វីទៀតនោះទេ…..”

អត្ថបទដោយ : នីត្តា