Pattie ព្រមឆ្លើយសំនួរដែលគ្រប់គ្នាសង្ស័យថាមានផ្ទៃពោះ Dan ត្រៀមខ្លួនជប់លៀងដំណឹងល្អ…..! មានវីដេអូ

មិនទុកអោយសង្ស័យយូរ សម្រាប់គូរស្វាមីភរិយា Dan Worawet និង Pattie Angsumalin បបួលគ្នាតាំងកាមេរ៉ាឆ្លើយសំនួរគ្រប់រឿងនៅលើគ្រែ ក្នុងកម្មវិធី DanPattie SS2 | EP.28 ជាមួយប្រធានបទ Dan-Pattie មានប៊េប៊ីហើយមែនទេ? ក្នុងយូធូប DanPattie ជាពិសេសរឿងដែលអ្នកគាំទ្រដាក់សំនួរជាខ្លាំងក្នុងពេលនេះ ព្រោះឃើញខាងស្រីដូចជាឡើងគីឡូជាងមុនមុនកំលោះ Dan សួរជំនួសអ្នកគ្រប់គ្នាថា “សរុបមកអូន Pattie មានកូនឬអត់?”

ចំណែកឯខាង Pattie ប្រញាប់ឆ្លើយតបភ្លាមៗថា “នៅទេ ឡើងគីឡូជាងមុនពិតមែនប្រហែលជា 3 គីឡូ  43-46 មូលហេតុគឺញុំច្រើនពេក តែក៏ដោយសារខ្ញុំពេញចិត្តត្រៀមខ្លួនមានអូនតូចនិងឯង ព្រោះគិតថាស្ដារខ្លួនឯងឡើងមកបន្ទិចទៀត ចង់អោយសុខភាពល្អរឹងមាំជាមុនសិន អ្នកគាំទ្រសូមរងចាំបន្ទិចទៀតសិនណា ពួកយើងចេញមកឆ្លើយតបជាមុនសិនដើម្បីកុំអោយគ្រប់គ្នាសង្ស័យយូរ ថាពិតឬមិនពិតចេះតែគិតខ្លួនឯងរឿយៗ ប្រកែកគ្នាទៅមក”

ធ្វើអោយលោកស្វាមីសប្បាយចិត្តស្ទើរហោះ អមជាមួយប្រយោគថា “ចាត់ទុកថាជាដំណឹងល្អសម្រាប់ Dan-Pattie ណាបាទ ដែលទន្ទឹងរងចាំចង់អោយពួកយើងមានប្អូនៗគួអោយស្រលាញ់រត់លេងពេញផ្ទះ” បន្ទាប់មកអ្នកទាំងពីរបបួលគ្នាប្រញាប់ឆ្លើយតបសំនួរអ្នកគាំទ្រនូវសំនួរផ្សេងៗជាច្រើនទៀត

អត្ថបទដោយ : នីត្តា