អូហូ Matt Peeranee ប្ដូរម៉ូតសក់ត្រឹមត្រចៀកភ្លាមមុខឡើងក្មេង100 ដឺក្រេតែម្ដងមើលមួួយភ្លេតស្មានតែក្មេងថ្នាក់…..! មានវីដេអូ

Matt Peeranee កាត់សក់ខ្លីត្រឹមត្រចៀក ស្ទាយនេះមើលទៅពិតជាក្មេងជាងវ័យមែន ដូចក្មេងសិស្សវិទ្យាល័យអញ្ចឹង គ្រប់គ្នាដែលបានឃើញក៏សុទ្ធតែមានមតិចង់កាត់សក់តាមនាងដែរ

តួឯកស្រីស្អាតកូនកាត់ Matt Peeranee ដោយខណៈពេលនេះទាញយកចំនួនឡាយពីហ្វេនៗរាប់លានជាមួយនិងការផ្លាស់ប្ដូរម៉ូតសក់ថ្មីរបស់នាង ហើយមួយរយៈនេះឃើញថានាងមានចំណូលចិត្តហ្វឹកហាត់លេងកីឡាវាយថេនីសខ្លាំងណាស់ ហ្វឹកហាត់មានជំនាញស្ទើរតែដូចអ្នកអាជីពទៅហើយ

ជាក់ស្ដែងនៅក្នុង IG ផ្ទាល់ខ្លួនរបស់នាង បានមានការបង្ហោះរូបភាពថ្មីក្នុងស្ទាយនារីសក់ខ្លីជាងមុន ហើយសម្រស់ក៏កើនឡើងជាងមុនដែរ ធ្វើអោយមុខក្មេងជាងវ័យ ឃើញហើយចង់កាត់តាមដែរ ព្រោះមើលទៅគួអោយស្រលាញ់ណាស់ ហើយអ្វីដែលសំខាន់ដូចបានវិលត្រលប់ទៅកាលវ័យកូនសិស្សថ្នាក់វិទ្យាល័យវិញអញ្ចឹង

អត្ថបទដោយ : នីត្តា