មិនសុខៗស្អាតនោះទេ! Kwan Usamanee ប្រាប់ពីក្បាច់ហាត់ប្រាណធ្វើអោយក្បាលពោះស្អាតដោយមិនចាំបាច់ហាត់ច្រើន…..កើតជាមនុស្សស្រីត្រូវតែស៊ូ! មានវីដេអូ
ជាមនុស្សស្រីកុំឈប់ស្អាតអោយសោះ ជាពិសេសតួឯកស្រីស្អាត Kwan Usamanee ហើយថែមទាំងធ្វើជំនួញខាងផ្នែកសម្រស់ទៀតផង ជាអាយដលរបស់នារីៗជាច្រើនទៀត រឿងការមើលថែសម្រស់ខ្លួនឯងជាពិសេស
សម្រាប់ Kwan តារាសម្ដែងស្រីស្អាតកូនកាត់ដែលពេញទៅដោយសមត្ថភាព អោយតែមានពេលវេលាទំនេរពីការធ្វើការ នាងដឹងតែឆ្លៀតពេលទៅមើលថែសម្រស់របស់ខ្លួននៅកន្លែងហាត់ប្រាណជាប្រចាំ ជាមួយគ្នានេះដែរនៅក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @kwanusa9 បង្ហាញអោយឃើញពីសាម៉ីខ្លួនក្នុងឈុតពណ៌ផ្កាឈូក កំពុងធ្វើសកម្មភាព Plank Hip Twist ឬក្បាច់កាច់ចង្កេះទៅមក អមជាមួយនិងការបរិយាយពីអារម្មណ៍ក្នុងពេលហាត់ប្រាណថា
“ក្បាច់តែមួយតែឈឺខ្លួនជិត 3 ថ្ងៃ…..នរណាចង់ស្អាតតឹងណែនអាចសាកបានចា #kwanthereturn ចង់ក្រោកពីគេងហើយមានអារម្មណ៍ស្រស់ស្អាត….ត្រឹមតែ…..កើតជាមនុស្សស្រី ត្រូវតស៊ូកម្រិតណា….”
ខណៈពេលជាមួយគ្នានេះដែរអ្នកគាំទ្រជាច្រើនបានចូលមកចុចឡាយនិងខមិនក្នុងន័យតែមួយសរសើរពីការមើលថែរាងកាយរបស់ Kwan បានល្អណាស់និងពេញចិត្តចំពោះប្រយោគដែលសាម៉ីខ្លួនសរសេរជាខ្លាំង
អត្ថបទដោយ : នីត្តា