Bella រងការរិះគន់យ៉ាងធ្ងន់បន្ទាប់ពីមានការប្រកាសកម្មវិធីជួបជាមួយអ្នកគាំទ្រក្នុងមួួយសំបុត្រតម្លៃទៅដល់ 7 ពានបាតនិងបានអ្វីខ្លះ? មានវីដេអូ
ការគាំទ្ររឿងព្រហ្មលិខិតមានការកើនឡើងជាលំដាប់ រឿងនេះមិនអោយហ្វេនៗរងចាំយូរនោះទេក្នុងការចូលមកជិតតួឯកប្រុសតួឯកស្រី Bella Ranee – Pope Thanawat រួមមានតារាសម្ដែងជាច្រើនរូបទៀតក្នុងការជួបអ្នកគាំទ្រលើកដំបូង “ព្រហ្មលិខិត FAN MEETING មិនថាជាតិនេះជាតិណាបេះដូងមួយនេះសម្រាប់តែអូន” ដែលទើបនិងផុសតម្លៃចេញទៅថ្មីៗនេះ ហើយក៏មានមនុស្សជាច្រើនគាំងនិងតម្លៃសំបុត្រ VVIP 7000 បាត
រឿងនេះកញ្ញា Bella ក៏បានចេញមកបើកចិត្តនិយាយចំពោះរឿងនេះថា “ទើបតែមានការប្រម៉ូតក្នុងថ្ងៃនេះឯង រំភើបចិត្តខ្លាំងណាស់ដែលបានរួមការងារជាមួយបង Pope ពិតជាធំដុំខ្លាំងណាស់ ហើយពេលនេះដឹងតែសប្បាយរីករាយក្នុងចិត្តអោយដឹងអ្វីផ្សេងពីនិងទៀតគឺមិនដឹងទេ អ្វីដែលសំខាន់មិនទាន់បានហាត់សមអ្វីទាំងអស់ គឺត្រូវធ្វើទៅតាមការរៀបចំ មានច្រៀង មានរាំនិងលេងហ្គេម ដឹងតែប៉ុណ្ណឹងឯង”
“រឿងតម្លៃសំបុត្រ ឃើញស្រពិចស្រពិល បើសួរថាអ្នកទិញសំបុត្ររត់រួចអត់ ខ្ញុំខ្លួនឯងក៏មិនដឹងដូចគ្នា ថាគ្រប់តម្លៃទាំងអស់មានអ្វីរួមបញ្ចូលក្នុងនិងខ្លះ គឺមិនដឹងពិតមែន ហើយពេលនេះខ្ញុំខ្លួនឯងក៏មិនទាន់បានហ្វឹកហាត់សមអ្វីទាំងអស់នៅមិនទាន់ដឹងថាត្រូវត្រៀមអ្វីខ្លះទេ ព្រោះនេះទើបតែលើកនេះមួយដែលបានធ្វើបែបនេះ”
ក្រៅពីនេះ Bella នៅមានបន្ថែមទៀតថា “មួយរយៈនេះការងារចូលច្រើនណាស់ មានទាំងរឿងភាគ ខ្សែភាគយន្ដ និងកម្មវិធីជាច្រើនទៀត ព្រោះតែខណៈពេលនេះមិនទាន់ទទួលថតរឿងភាគ ទើបមានឱកាសមកជួបគ្រប់គ្នាច្រើនជាងមុន ស្ទើរតែមិនបានជួបគ្នាជិត 2 ឆ្នាំព្រោះតែការងារមមាញឹក ពេលនេះធ្វើការរួចហើយទើបសុំពេលសម្រាកបន្ទិចសិន”
អត្ថបទដោយ : នីត្តា