រាប់ថយក្រោយនៅមិនប៉ុន្មានថ្ងៃប៉ុន្មានខែទៀតទេក៏និងបានឃើញមុខកូនទីពីររបស់ Mew Nittha ខណៈពេលនេះពរពោះបាន 32 សប្ដាហ៍ហើយ ដោយខាងស្វាមីវិញក៏មើលថែបានយ៉ាងល្អ ព្រោះតែចង់បានកូនទីពីរជាមនុស្សប្រុស កូនដំបូងជាកូនស្រីដូច្នេះហើយទើបកូនទីពីរគ្រប់គ្នាសង្ឃឹមកូនទីពីរជាកូនប្រុស
ជាក់ស្ដែង (16 វិច្ឆកា 2023) ម៉ាក់ស្រីស្អាត Mew បានចេញមកបើកបង្ហាញភេទរបស់កូនទីពីរយ៉ាងច្បាស់ៗតាមរយៈវីដេអូ EP.6 SS3 ថាជាកូនប្រុសឬជាកូនស្រី សូមប្រាប់ថាត្រូវចិត្តប៉ាៗខ្លាំងណាស់ ក្នុងយូធូប MewNittha Channel ជាពេលដែល Mew ទៅត្រួតពិនិត្យផ្ទៃពោះតាមដានមើលការលូតលាស់របស់អូនតូចក្នុងពោះ ការទៅពិនិត្យផ្ទៃពោះលើកនេះមានទាំងស្វាមី និងអ្នកម៉ាក់ជាទីស្រលាញ់ទៅផ្ដល់កំលាំងចិត្តជាមួយដែរ
នៅខណៈពេលមួយគ្រូពេទ្យនិយាយថា “កូនប្រុសរឹងមាុំ” ធ្វើអោយលោកប៉ាញញឹមសប្បាយចិត្តបំផុត ព្រោះបានកូនប្រុសដូចចិត្តប្រាថ្នា ចំណែកឯងអូនតូចក្នុងពោះអាចនិយាយបានថាច្រមុះខ្ពស់មិនចាញ់ម៉ាក់ៗទេ អាចនិយាយបានថាមុខមាត់ល្អតាំងតែនៅក្នុងពោះតែម្ដង ក្រៅពីនេះកញ្ញា Mew សុំអោយអ្នកគាំទ្រជួយគិតឈ្មោះកូនប្រុសទៀតផង
អត្ថបទដោយ : នីត្តា