Prang Kanyaran ផ្ដើមមានស្នេហាសារជាថ្មីធ្វើអ្វីក៏មានក្ដីសុខទាំងអស់ សូម្បីតែថតរូបក៏ផ្លាស់ប្ដូរដែរព្រោះតែមានជាងថត……..! មានវីដេអូ

ត្រលប់មកស្រស់ស្រាយវិញហើយ ហើយមើលទៅដូចជាជីវិតស្រស់បំព្រងខុសធម្មតា សម្រាប់តារាសម្ដែងស្រី Prang Kanyaran ដោយថ្មីៗនេះបានឃើញនាងប្រមូលខោអាវទៅសម្រាកលំហែកាយសប្បាយៗនៅឯភូកេត

ក្រៅពីប្រមូលយករូបភាពទេសភាពស្អាតៗមកផ្ញើរហ្វេនៗហើយ ការដើរលេងលើកនេះគ្រប់គ្នាសូមចាប់អារម្មណ៍ខុសកន្លែងផងដែរ ព្រោះមានតារាសម្ដែងប្រុស Ob Ob  មកចូលរួមដើរលេងបានជាមួយដែរ ហើយរឹតតែធ្វើអោយពាក្យចរចាមរ៉ាមថាអ្នកទាំងពីរកំពុងលួចដាំដើមឈើស្នេហ៍កាន់តែបញ្ចាក់ច្បាស់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង Prang បានចេញមកផុសរូបភាពរបស់ខ្លួនញញឹមស្រស់ស្រាយអមជាមួយប្រយោគថា “Fallin’ for the sky again” (ធ្លាក់ក្នុងអន្លង់ស្នេហ៍ផ្ទៃមេឃម្ដងទៀត) រឿងនេះធ្វើអោយគ្រប់គ្នាបង្អាប់ផ្លូកទឹកផ្លូកដី ដោយក្នុងចំណោមនិងមានមិត្តសម្លាញ់ម្នាក់ចូលមកប្រាប់ថា “ហេតុអីមានក្ដីសុខយ៉ាងនេះហា” ហើយខាងសាម៉ីខ្លួនឆ្លើយតបវិញថា “ឈប់ភ្លាមណា យាយទឹកក្រូច”

បន្ទាប់ពីនិងអ្នកគាំទ្រប្រញាប់ចូលមកបន្ថែមបន្លែថា រូបថតនិងតើជាស្នាដៃរបស់នរណាដែរ ជាស្នាដៃ Ob Ob មែនទេ????

អត្ថបទដោយ : នីត្តា