ឈុតស្ដើងល្អណាស់! Matt Peeranee រូបមួយនេះកាន់តែពង្រីកកាន់តែស្អាតកាន់តែឃើញច្បាស់ខ្ចីដូចបណ្ដូលចេកពិតៗ មានរូបភាព

ស្អាតឥតល្ហែរពិតៗសម្រាប់តារាស្រីកូនកាត់ស្បែកសដូចកប្បាសយ៉ាង Matt Peeranee មួយរយៈនេះឃើញថាសាម៉ីខ្លួនឧស្សាហ៍ហាត់ប្រាណយ៉ាងយកចិត្តទុកដាក់ ហើយកាត់សក់ខ្លីយ៉ាងប្លែកភ្នែកប្លែកអារម្មណ៍

ដោយជាក់ស្ដែង Matt Peeranee បានចេញមកបង្ហោះរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹក ក្នុងឈុតស្បៃស្ដើងពណ៌បៃតង ស៊ីជាមួយស្បែកសខ្ចី បូកផ្សំជាមួយស្ទាយថតរូបផ្សេងៗទៀតកាន់តែទាក់ទាញក្រសែភ្នែកទ្វេដង ម្នាក់ៗខំពង្រីកមើលមិនឈប់ព្រោះកាន់តែពង្រីកកាន់តែស្អាតកាន់តែច្បាស់ ជាពិសេសជាមួយប្រយោគថា “ប្រសិនបើកន្លែងណាជារបស់យើង នោះយើងនិងមានសិទ្ធនៅត្រង់និង”

Matt ស្ទាយនេះពិតជាស៊ិចស៊ីនិងស្អាតខ្លាំងណាស់ រូបក៏អេមប្រយោគក៏ឡូយ សូម្បីតែមិត្តសម្លាញ់យ៉ាង Taew Nathaporn ក៏ចូលទៅខមិនដែរថា “មិនដែលអោយខកចិត្ត” ពេញ 100 ពិន្ទុគ្មានបាត់ទេសុំចាញ់ហើយ

អត្ថបទដោយ​ : នីត្តា