Janie មិនទុកចាំស្អែកឆ្លើយតបបែបនេះទៅកាន់អ្នកសួររឿងចែកផ្លូវគ្នាជាមួយស្វាមី ចម្លើយនេះច្បាស់ដែរទេ?! មានវីដេអូ

អាចនិយាយបានថាតារាស្រីមួយរូបដែលចាប់កាន់អ្វីឬធ្វើអ្វីក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជានិច្ច សម្រាប់អ្នកម៉ាក់កូនមួយយ៉ាង Janie Alphach ជាពិសេសរឿងទំនាក់ទំនងជាមួយស្វាមី Mickey Non ដែលតែងតែលេចលឺពាក្យចរចាមរ៉ាមថាទាំងគូរបានបញ្ចប់ឈ្មោះជាស្វាមីភរិយាជាញឹកញាប់ ព្រោះតែមួយរយៈក្រោយមកនេះមិនសូវជាបានឃើញរូបភាពគូផុសចេញមកនោះទេ

ជាក់ស្ដែងនៅពេលថ្មីៗនេះសាម៉ីខ្លួននាងបានផ្ដល់បទសម្ភាសន៍ EP.29 ដោយនៅក្នុងវគ្គមួយនាងបាននិយាយដល់ស្វាមីពីមូលហេតុដែលមិនសូវបានផុសរូបជាមួយស្វាមី រហូតដល់ធ្វើអោយគ្រប់គ្នាយល់ថាមានការឈ្លោះទាស់ទែងគ្នាឬយ៉ាងណា ឬមួយបែកគ្នាហើយ គ្រប់សំនួរទាំងអស់នេះ Janie បានបើកចិត្តនិយាយប្រាប់ថា នាងជាមនុស្សមានភាព​ឯកជនច្រើន មិនសូវជាបើកបង្ហាញនោះទេ មិនផុសរូបកូនស្រី មិនចូលចិត្តផុសរឿងរ៉ាវផ្ទាល់ខ្លួនប៉ុន្មាននោះទេ ចំណែកឯរឿងគ្រួសារជារឿងផ្ទាល់ខ្លួន មនុស្សភាគច្រើនចូលចិត្តយកទៅកាត់ក្ដីដោយខ្លួនឯង ជាហេតុធ្វើអោយការផុសក្នុង IG របស់នាង ចង់អោយហ្វេនៗឃើញតែរឿងការងារច្រើនជាង

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ សំនួរពីពិធីករល្បីឈ្មោះ Mot dam បានសួរថា “ចែកផ្លូវជាមួយស្វាមីឬអត់?” ចម្លើយររបស់សាម៉ីខ្លួន សើចនិងតបយ៉ាងច្បាស់ថា “នៅ”

អត្ថបទដោយ : នីត្តា