Aff-Nonkul ផ្អែមហួសថ្លែងមិនខ្ចីផុសរូបគូតែសុខចិត្តឡាយជាគូវិញ….ណាត់គ្នាញុំបាយតែពីរនាក់ផ្អែមឡើងហ្វេនៗស្អិតក! មានរូបភាព

ធ្វើអោយហ្វេនៗស្រែកលាន់រំពងពេញប្រទេស សម្រាប់តួឯកស្រីស្អាតកូនមួយ Aff Thaksaorn ជាមួយម្ចាស់ចិត្តកំលោះក្មេងរូបសង្ហា Nonakun Chanon ព្រោះក្រោយពីចេញមកសារភាពថាកំពុងសិក្សាមើលចិត្តគ្នា ក្រោយមកភាពផ្អែមល្ហែមរបស់អ្នកទាំងពីរក៏បង្ហាញចេញមកតាមបណ្ដាញសង្គមជាញឹកញាប់

ដោយថ្មីៗនេះ Nonakun ក៏បានផុសរូបភាពក្នុង IG ផ្ទាល់ខ្លួនខណៈពេលកំពុងចេញទៅធ្វើការចូលរួមកម្មវិធីដោយអមជាមួយនិងសារថា “ផ្ញើរតាមដានអូន Chain ជាមួយបង Yin ផងណាយប់នេះ  20.30 GMM25″ ក្រោយមក Aff-Nonkul បានចេញមកឡាយផ្ទាល់និយាយជាមួយហ្វេនៗជាលើកដំបូងបបួលអញ្ចើញគ្រប់គ្នាទស្សនារឿងភាគ ប៉ុន្ដែក៏បានឃើញពីសកម្មភាពផ្អែមល្ហែមរបស់ទាំងគូផងដែរ

After Footer (Active) - damrei Mr1 Zone2

ហើយខាងស្រីនៅមានប្រាប់ទៀតថា នេះជាការញុំបាយពេលល្ងាចលើកដំបូងតែពីរនាក់ ខាងប្រុសសួរត្រលប់យ៉ាងលឿនថា តែពីរនាក់មែនឬ ចំលើយខាងស្រីគឺ តែពីរនាក់មែន

ឃើញបែបនេះហើយហ្វេនៗនៅចាំអីទៀតសំរុកចូលទៅចុចឡាយនិងខមិនព្រោងព្រាតមានទាំងសរសើរ មានទាំងចម្អន់លេងសើចជាច្រើនទៀតផងដែរ

អត្ថបទដោយ : នីត្តា