សំណាងមិនចាញ់គ្នាទេ Aum Patcharapa ចាប់រង្វាន់បានកាបូបមួយមានតម្លៃជិត 1 លានរំភើបចិត្តណាស់សុំយំមួយសិន! មានរូបភាព

ជាកម្មវិធីជប់លៀងឆ្លងឆ្នាំថ្មីរបស់ Madame Pang-Nuanphan Lamsam ក្នុងវិមានដ៏ស្រស់ស្អាតដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំរហូតក្លាយទៅជាទំលាប់ទៅហើយ ព្រោះជាកម្មវិធីសប្បាយរីករាយជួបជុំសុទ្ធតែកំពូលតារាល្បីៗជាច្រើនរបស់ប្រទេស

ហើយកម្មវិធីសំខាន់បំផុតនោះគឺការចាប់រង្វាន់ហើយរង្វាននីមួយៗសុទ្ធតែមានតម្លៃថ្លៃ ជាពិសេសក្នុងឆ្នាំនេះរបស់មួយៗតម្លៃក្បែរលានបាត ហើយបណ្ដារតួឯកស្រីដែលចាប់បានសុទ្ធស្រក់ទឹកភ្នែកហើយ មានមាស 12 តម្លឹង នាឡិកាម៉ាកល្បី ខ្សែកគុជខ្យង កាបូប  Hermès ហើយនៅមានច្រើនទៀត ឃើញហើយចង់តែទៅចូលរួមចាប់រង្វាន់ដែរ

រង្វាន់ធំគឺមាស 12 តម្លឹងហើយអ្នកដែលទទួលបានគឺ Aff Thaksaorn ហើយគ្រប់គ្នាក៏បង្អាប់ថាក្រៅពីមានសង្សាហើយនៅចាប់បានមាសទៀត

ប៉ុន្ដែអ្នករាសីខ្ពស់មិនមែនមានតែម្នាក់ទេគឺក្នុងនោះនៅមាន Aum Patcharapa ម្នាក់ទៀតដែលចាប់បានកាបូប Hermès តម្លៃ 8 សែនបាត ស្មើរនិង 2 ម៉ីនដុល្លា ចាប់បានហើយសាម៉ីខ្លួននិយាយថាឆ្នាំក្រោយសុំអោយ Madam Pang បន្ថែមកៅអីមួយទៀត

អត្ថបទដោយ : នីត្តា