ពិតជាតូចពេកហើយ! Mai Davika បង្ហោះរូបស្រស់ស្រាយទទួលស្វាគមន៍ឆ្នាំថ្មីស្អាតទាក់ភ្នែកតែហ្វេនៗយល់ឃើញថារាងតូចជ្រុលព្រោះជើងដូច……! មានរូបភាព

Mai Davika ចែករំលែកភាពស្រស់ស្រាយជាមួយម៉ូដសក់ប្ដូរពណ៌ថ្មី ដើម្បីទទួលយកថ្ងៃល្អៗក្នុងឆ្នាំថ្មីនេះ មួយសន្លឹកណាក៏ស្អាតទាក់ភ្នែកទាក់ចិត្តហ្វេនៗដែរជាសំខាន់ជើងតូចខ្លាំងណាស់

តួឯកស្រីស្អាតល្បីឈ្មោះដែលហ្វេនៗតែងតែងនឹកដល់យ៉ាង Mai Davika អាចនិយាយបានថាជីវិតនាងពិតជាសំណាងហួសពីសំណាង មិនថាការងារកំពុងតម្រង់ជួរអោយនាងទទួល មិនថារូបសម្រស់រូបរាងដែលគ្រប់គ្នាប្រាថ្នាចង់បាន សូម្បីតែរឿងស្នេហាក៏ផ្អែមល្ហែមណាស់ដែរ ជាមួយតារាប្រុសអារម្មណ៍យ៉ាង Ter Chantwitch ចំណាយនៃភាពស៊ិចស៊ីលេចធ្លោរតាំងពីឆ្នាំមុនរហូតមកដល់ឆ្នាំនេះក៏មិនមានការថយចុះអ្វីដែរ នរណាដែលជាហ្វេនអ្នកគាំទ្ររបស់នាងច្បាស់ជាបានឃើញគ្រប់រូបភាពគ្រប់យ៉ាងដែលនាងនាំយកមកចែករំលែកក្នុងបណ្ដាញសង្គមមិនថានៅក្នុងប្រទេសឬក្រៅប្រទេសនោះទេ

ជាក់ស្ដែងនៅក្នុងឆ្នាំនេះសាម៉ីខ្លួនបានទទួលស្វាគមន៍ឆ្នាំថ្មីដែលការបង្ហោះរូបភាពស្រស់ស្រាយជាមួយហ្វេនសិនមិនសុំាភ្នែកក្នុងឈុតសាមញ្ញធម្មតាតែទាក់ទាញខ្លាំងណាស់ ខោខោវប៊ូយជើងខ្លី អាវដៃតូចខាងក្នុងនិងគ្របដោយអាវក្រៅពណ៌ស រឹតតែពិសេសជាមួយពណ៌សក់ក្រហមមើលទៅកាន់តែធ្វើអោយនាងស្រស់ស្អាតនិងមានមន្ដស្នេហ៍ទ្វេដងទៅទៀត ឃើញបែបនេះហើយហ្វេនៗមិនអាចអូសរំលងបានទេនាំគ្នាចុចឡាយនិងខមិនយ៉ាងច្រើន តែម្នាក់ៗសុទ្ធតែចាប់អារម្មណ៍ទៅលើជើងរបស់ Mai ព្រោះតូចខ្លាំងណាស់ តូចស្ទើរតែដូចជើងកូនក្មេងទៅហើយ

អត្ថបទដោយ : នីត្តា