មើលមួយភ្លេតអាចច្រលំមែន! Kimberly បើកបង្ហាញជ្រុងមួយនៃផ្ទះថ្មីតុបតែងតិចតួចតែស្អាតខ្លាំងណាស់ដូចនៅប្រទេសគេអញ្ចឹង! មានរូបភាព

តាំងចិត្តថាថតរូបបង្អួតកាបូបថ្មី តែបែរជាសម្រស់នៃមុំផ្ទះដណ្ដើមយកភាពទាក់ទាញទៅវិញ សម្រាប់រូបថតឆ្នាំថ្មីរបស់កំពូលតារាស្រី Kimberly Ann ដែលនាងបាននាំយកមកចែករំលែកនៅលើបណ្ដាញសង្គម IG ឈ្មោះ  @kimmy_kimberley  ក្នុងគោលបំណងបង្អួតនូវកាបូបថ្មីអមជាមួយសារខ្លីៗថា “MORNING”

ដោយរូបភាពនេះក្រៅពីបង្ហាញអោយឃើញពីភាពស្រស់ស្អាតរបស់សាម៉ីខ្លួនតាំងពីចុងជើងដល់ចុងសក់ហើយ ក៏នៅមានកាបូបថ្មីនៅនិងដៃដែលមានតម្លៃថ្លៃទៀត មើលទៅសមសួនខ្លាំងណាស់

ឃើញបែបនេះហើយបណ្ដារអ្នកគាំទ្រនាំគ្នាចុចឡាយនិងខមិននៅពីខាងរូបជាច្រើន ហើយអ្វីដែលសំខាន់ខមិនភាពច្រើនក៏និយាយពីផ្ទះរបស់ Kimberly ផងដែរ ថ្វីត្បិតតែមិនសូវតុបតែងអ្វីច្រើនតែស្អាតខ្លាំងណាស់ មើលមួយភ្លេតស្មានតែនៅប្រទេសក្រៅ

អត្ថបទដោយ : នីត្តា