ស្អាតដូចកូនក្រមុំជ័រមែន! Kwan Usamanee បង្ហាញខ្លួននៅលើទឹកដីប្រទេសអូស្ត្រាលីរូបភាពដ៏ស្រស់ស្អាតជាមួយមនុស្សពិសេស! មានវីដេអូ

Kwan Usamanee ស្ងាត់ៗទៅដល់ប្រទេសអូស្ដ្រាលី ដំណើរកំសាន្ដជាមួយបងស្រីនិងក្មួយស្រីស្រីស្អាតទាំងបីបង្អួតសម្រស់មិនអោយចាញ់ជនជាតិគេនោះទេ

ជារូបភាពដែលគួអោយស្រលាញ់និងកក់ក្ដីបំផុត នៅពេលដែលតារាសម្ដែងស្រីកូនកាត់​ Kwan Usamanee ប្រមូលខោអាវហោះហើរឆ្លងប្រទេសដើម្បីទៅសម្រាកលំហែកាយបន្ទាប់ពីបញ្ចប់ការងារឆ្ពោះទៅកាន់ទឹកដីនៃប្រទេសអូស្ដ្រាលី ទៅសួរសុខទុក្ខបងស្រី Luk Kaew Khemarasani និងក្មួយស្រីជាទីស្រលាញ់អូន Thara 

នេះជាពេលវេលាដ៏ពិសេសសម្រាប់គ្រួសាររបស់នាង ទើបមានរូបភាពអង្រួនចិត្តជាច្រើនបានបង្ហោះចេញមក មានទាំងរូបភាពជាមួយក្មួយស្រី បងស្រី និងរូបភាពស្អាតៗរបស់នាង ឃើញហើយពិតជាគួអោយស្រលាញ់ខ្លាំងណាស់ សំខាន់សម្រស់មីងៗនៅតែស្រស់ស្អាតនិងក្មេងជាងវ័យ

អត្ថបទដោយ : នីត្តា