ប៉ាៗ Korn Narongdet រឹងមាំខ្លាំងណាស់លើកពរ Sririta ថើបរោលរាលកណ្ដាលភ្នំទឹកកក! មានរូបភាព

ធ្វើអោយបរិយាកាសនៅលើបណ្ដាញសង្គមក្រៅឆេះឈួលមួយរំពេច ព្រោះតែក្លិននៃក្ដីស្រលាញ់និងភាពផ្អែមល្ហែមរបស់ Korn Narongdet និង Sririta Jensen

នៅពេលថ្មីៗនេះក្នុង IG ឈ្មោះ @sriritajensen បានបង្ហោះរូបភាពស្ទាយថ្មី ផ្ញើរចេញពីកន្លែងជិះស្គី  Frutt Mountain Resort ដែលមិនត្រឹមតែបង្ហាញអោយឃើញពីភាពហ៊ឺហារនៃជីវិតគូររបស់អ្នកទាំងពីរនោះទេ

តែរឿងនេះ Korn នៅបានបង្អួតភាពរឹងមាំដល់ហ្វេនៗដោយការចាប់លើក Sririta ភរិយាជាទីស្រលាញ់មកថើបកណ្ដាលវាលភ្នំទឹកកកដែលគ្របដណ្ដប់ទៅដោយព្រិល អាចនិយាយបានថាផ្អែមល្ហែមត្រជាក់មុត ដូចទឹកកកឈូសទឹកសារ៉ូអញ្ចឹង ឃើញបែបនេះហើយហ្វេនៗនៅចាំអីទៀតប្រញាប់ចូលទៅខមិនបញ្ចេញមតិយោបល់ខាងក្រោមរូបរបស់អ្នកទាំងពីរយ៉ាងច្រើន

អត្ថបទដោយ : នីត្តា