Dew Arisara ជះលុយរៀបបន្ទាប់លេងអោយកូនប្រុសមិនសំចៃដៃសួនកំសាន្ដល្មមៗមិនស្មើទេ! មានរូបភាព

ធ្វើអោយកូនប្រុសដំបូងដែលកំពុងស្ថិតក្នុងវ័យកំពុងពេញរពឹសយ៉ាងអូន Silas រំភើបចិត្តនិងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញបន្ទប់ Study and Playground ដែលលោកប៉ាអ្នកម៉ាក់ Sebastian Lee និង Dew Arisara រៀបចំឡើងយកចិត្តទុកដាក់ ដើម្បីទុកជាកន្លែងបន្ថែមចំណេះដឹងនិងការលូតលាស់របស់កូនជាទីស្រលាញ់

ដោយតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Dew បានចេញមកផុសវីដេអូពីពេលវេលាដ៏គួរអោយចាប់អារម្មណ៍នេះ នៅក្នុង IG ឈ្មោះ @duearisara ដែលបង្ហាញអោយឃើញពីអូន Silas ចូលទៅលេងក្នុងបន្ទប់ដែលប៉ាម៉ាក់រៀបចំអោយជាលើកដំបូង ឃើញដើរត្រួតពិនិត្យមើលយ៉ាងម៉ត់ចត់នៅបរិវេនជុំវិញ នេះជាការច្នៃប្រឌិតមួយយ៉ាងយកចិត្តទុកដាក់បំផុត បើសិនជាសង្កេតទៅមើលការតុបតែងក្នុងបន្ទប់រួមទាំងរបស់ផ្សេងៗជាច្រើនក្នុងបន្ទប់

ក្រៅពីនេះអ្នកម៉ាក់រូបស្រស់ បានចេញមកនិយាយពីក្ដីសុខមួយនេះតាមរយៈប្រយោគដែលនាងបានផុសនោះថា “Sometimes the littlest things take up the most room in your heart and his smile.. makes it all worth it we love you” ខណៈពេលជាមួយគ្នានោះខាងអ្នកគាំទ្ររួមទាំងតារាៗជាច្រើននាក់ទៀតចូលមកចុចឡាយនិងខមិនចំពោះការរៀបចំច្នៃប្រឌិតមួយនេះយ៉ាងច្រើន ម្នាក់ៗសុទ្ធតែប្រាប់ថាស្អាត

អត្ថបទដោយ : នីត្តា