Not Wisarut នាំកូនៗដើរមើលរោងចក្រក្នុងថ្ងៃសែនចិនដើម្បី……..តែអូន Gale អត់ខ្វល់សំខាន់អូនបានមើលម៉ុងសាយ! មានរូបភាព

សមជាត្រកូលអភិជនពិតៗសម្រាប់គ្រួសារត្រកូល Rangsi Singsingphiphat រូបភាពគ្រួសាររីករាយក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ដែលមានការជួបជុំគ្នារួមទាំង Not Wisarut ស្វាមីរបស់ Chompoo Araya និងកូនៗទាំងបីនាក់

ហើយរូបភាពដែលបង្ហាញនៅលើបណ្ដាញសង្គមគឺខណៈពេលនាំកូនៗទៅដើរមើលរោងចក្រ បើមើលវីដេអូដែលប៉ាៗបានផុសក្នុង TikTok  គឺបង្ហាញពីភាពកក់ក្ដៅក្នុងគ្រួសារ ពិសេសក្នុងឱកាសចូលឆ្នាំចិននេះសាម៉ីខ្លួនបានរៀបចំពិធីយ៉ាងធំដុំមានទាំងក្បួនដង្ហែរបស់ម៉ុងសាយ និងមានចែកអាំងប៉ាវយ៉ាងមានក្ដីសុខ

អាចនិយាយបានថាអនាគតកូនៗនិងក្មួយៗដែលបានមកដើរមើលរោងចក្រក្នុងថ្ងៃនេះអាចនិងធ្លាក់ទៅក្នុងដៃក្មេងៗនៅថ្ងៃខាងមុខ ជាពិសេសអូន Gale ដែលអង្គុយក្បែរៗប៉ាៗ មើលទៅដូចជាចូលចិត្តម៉ុងសាយខ្លាំងណាស់ទះដៃផងស្រែកគាំទ្រផង ស្រស់ស្រាយរស់រាយ រាល់តែថ្ងៃតែម្ដងកូនស្រី

អត្ថបទដោយ : នីត្តា