អូន Gale ពូកែលួងលោមមែនលួងបង Yaya អោយពរទៅមើលអណ្ដើកបានសម្រេចសំខាន់អោបមីងៗឡើងស្អិត! មានរូបភាព

អាចនិយាយបានថានៅមិនទាន់ចប់មែន សម្រាប់ភាពគួអោយស្រលាញ់របស់កញ្ញាទាំងពីរអូន Gale និងមីងៗ Yaya Urassaya ផុសចេញមកជាបន្ដបន្ទាប់ បន្ទាប់ពីបានជួបគ្នាពេលទៅថតកម្មវិធី 3Zap ហើយមីងចំណាយពេលលេងជាមួយនាងតូចដល់ទៅ 2 ម៉ោងរហូតដល់បានស្និតស្នាលនិងគ្នា

ដោយជាក់ស្ដែងក្នុង IG របស់  @polyplus_jad_hai បានប្រលែងរូបភាពជាច្រើនសន្លឹកខណៈពេលដែល Yaya ពរអូន Gale ទៅមើលអណ្ដើកព្រមទាំងមានបងៗកំលោះទាំងពីរដើរតាមទៅជាមួយដែរ

ឃើញបែបនេះហើយមិនអោយខ្នាញ់យ៉ាងម៉េច ហើយអ្វីដែលសំខាន់នាងតូចពិតជាពូកែលួងលោមមែន លួងមីងៗអោយនាំទៅមើលអណ្ដើកដោយគ្មានពាក្យប្រកែកសូម្បីតែមួយមាត់

អត្ថបទដោយ : នីត្តា