គួច្រណែនឬអត់ទេ! Nine-Baifern ថតរូបស៊ែហ្វីមុខកញ្ជក់ឡើងស្វីតជាពិសេសរូបចុងក្រោយស្ទើរតែប្រេះកញ្ចក់! មានរូបភាព

ទោះរវល់យ៉ាងណាក៏មិនភ្លេចរកពេលបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមកដែរសម្រាប់ Baifern Pimchanok និងម្ចាស់ចិត្ត Nine Naphat ទៅដើរលេងជាមួយគ្នាស្ទើរតែគ្រប់កន្លែង

យ៉ាងជាក់ស្ដែងបានឃើញ Baifern ផុសរូបភាពចែកភាពស្រស់ស្រាយនៅមាត់សមុទ្រដោយអមជាមួយនិងប្រយោគថា “One day off” ហើយចែករំលែកស្នាមញញឹមរបស់នាងដោយភាពជឿជាក់ ហើយអាចដឹងបានថាក្ដីសុខយ៉ាងណា

ព្រោះខាង Nine បានផុសរូបភាពគួអោយស្រលាញ់ជាច្រើនសន្លឹក មានទាំងរូបថតអោយខាងស្រី និងរូបថតស៊ែហ្វីមុខកញ្ចក់ប្រលែងគ្នា ជាពិសេសរូបចុងក្រោយឃើញហើយអៀនជំនួស ព្រោះទាំងផ្អែមល្ហែមនិងគួអោយស្រលាញ់ ក្លិនស្នេហ៍របស់អ្នកទាំងពីរពិតជាខ្លាំងខ្លាមែន

អត្ថបទដោយ : នីត្តា