Bow Maylada ធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនិងតំណែងអ្នកកំដរកូនក្រមុំរូបមួយសន្លឹកណាក៏គួអោយស្រលាញ់ដែរដល់ថ្នាក់គេថាច្រលំនិង……! មានរូបភាព

តារាសម្ដែងស្រីស្អាតអារ​​ម្មណ៍ល្អ Bow Maylada បានបណ្ដើរអ្នកម៉ាក់ជាទីស្រលាញ់ទៅចូលរួមកម្មវិធីមង្គលការរបស់តារាសម្ដែងស្រី Pan Phaksircha ជាមួយកូនកំលោះក្រៅសិល្បៈ អាចនិយាយបានថាបរិយាកាសក្នុងកម្មវិធីពិតជាកក់ក្ដៅនិងពេញទៅដោយក្ដីសុខពិតៗ

ហើយក្នុងថ្ងៃពិសេសនេះក៏មាន Bow ដើរតួជាអ្នកកំដរកូនក្រមុំ ហើយក៏ឃើញថានាងសប្បាយរីករាយខ្លាំងណាស់ព្រោះដូចបានត្រលប់ទៅផ្ទះចាស់ប៉ុស្ដន៍លេខ 7 បានជួបមិត្តភ័ក្ដអ្នកសម្ដែងជាច្រើន

ក្នុង IG ផ្ទាល់ខ្លួនរបស់នាងបានផុសរូបភាពជាច្រើន គ្រប់គ្នាឃើញហើយសុទ្ធតែប្រាប់ថានាងគួអោយស្រលាញ់ណស់ហើយក៏ស្រស់ស្អាតខ្លាំងណាស់ដែរ ប្រយោគអមរូបនោះសាម៉ីខ្លួនក៏បានសរសេរថា “ទទួលការងារជាអ្នកកំដរកូនក្រមុំ”

អត្ថបទដោយ : នីត្តា