Baifern ឈឺដល់ថ្នាក់ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Nine ត្រូវទៅឈរចាំផ្ដល់កំលាំងចិត្តដល់មុខបន្ទប់បែបនេះព្រោះពេទ្យមិនអោយចូល! មានរូបភាព

មានរឿងរ៉ាវគួអោយស្រលាញ់មកផ្ញើរហ្វេនៗអោយតាមដានជាប់រហូត សម្រាប់គូស្នេហ៍តារាប្រុសកំលោះរូបសង្ហា Nine Naphat ជាមួយម្ចាស់ចិត្តស្រីស្អាត Baifern Pimchanok បន្ទាប់ពីបើកបង្ហាញខ្លួនថាកំពុងតែដាំដើមឈើស្នេហ៍ជាមួយគ្នា ថែមទាំងចាំជួយមើលថែគ្នាទៅវិញទៅមកយ៉ាង​យកចិត្តទុកដាក់

ដូចពេលជាក់ស្ដែងថ្មីៗនេះ Baifern ឈឺហើយត្រូវចូលសម្រាកក្នុងមន្ទីរពេទ្យ ហើយមាន Nine មកចាំជួយផ្ដល់កំលាំងចិត្តមុខបន្ទប់ថែមទាំងមានពង្រីករូបដាក់បេះដូង ហើយខាងស្រីក៏បានផុសសកម្មភាពនេះក្នុង IG story ហើយមានរូបដៃធ្វើជាបេះដូងតូចអោយខាងប្រុសវិញផងដែរ

អត្ថបទដោយ : នីត្តា