បាល់ទាត់តែប៉ុណ្ណឹងហើយ! Pope Thanawat ត្រូវបានតារាវ័យប្អូនបុកដួលក្នុងទីលានប្រកួតរងការរិះគន់ជាខ្លាំងដល់ថ្នាក់ត្រូវចេញមកសុំទោសជាបន្ទាប់! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅកគុកក្នុងបណ្ដាញសង្គមសម្រាប់កម្មវិធីប្រកួតបាល់ទាត់  “54 ឆ្នាំ 3 Miracles” នៅកីឡដ្ឋាន Supachalasai កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនាកន្លងទៅ ហើយខណៈពេលប្រកួតក្រុមពណ៌ផ្កាឈូកនិងក្រុមពណ៌ខៀវ ប្រកួតប្រជែងគ្នាយ៉ាងខ្លាំងដើម្បីទាត់បញ្ជូលទី

ប៉ុន្ដែនៅក្នុងពេលមួយនៃការប្រកួតប្រជែង តារាកំលោះប្រុសរូបសង្ហា Pope Thanawat បានចុះទីលានប្រយុទ្ធយ៉ាងពេញទំហឹងដូចឆ្នាំមុនៗអញ្ចឹង តែកំឡុងពេលសាម៉ីខ្លួនបណ្ដើរបាល់ក៏មានតារាសម្ដែងវ័យក្មេង Michael Prut រត់ចូលទៅដណ្ដើមពីខាងក្រោយ រហូតធ្វើអោយ Pope ត្រូវដួលផ្កាប់មុខពេញមួយទំហឹង

ក្នុងពេលនោះ Michael Prut ត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ជាខ្លាំងថាលេងខ្លាំងពេក ថែមទាំងគ្មានទឹកចិត្តជាអ្នកកីឡា ព្រោះសូម្បីតែងាកមកមើលសិស្សច្បងក៏គ្មានដែរ

រហូតមកដល់ពេលថ្មីៗនេះ Michael Prut បានចេញមកផុសសារសុំទោសសិស្សច្បង ដោយសាម៉ីខ្លួនបានអធិប្បាយយ៉ាងល្អិតល្អិនថា

“ខ្ញុំសុំទោសផងបងៗ ដែលធ្វើអោយហ្វេនៗរបស់បង Pope និងហ្វេនៗរបស់ប៉ុស្ដនិ៍លេខ 3 ទាំងអស់មិនសប្បាយចិត្តចំពោះរឿងរ៉ាវដែលបានកើតឡើងក្នុងទីលានបាល់ទាត់ពីម្សិលមិញ ខ្ញុំមិនចេតនាអោយរឿងនេះកើតឡើងនោះទេ ពេលនោះស្ថានការណ៍ក្នុងទីលានវាលឿនពេក ក្រោយពីកើតរឿងនេះឡើងខ្ញុំមានអារម្មណ៍ថាមិនសប្បាយចិត្តនោះទេ ក្នុងពេលលេងខ្ញុំបានចូលទៅនិយាយនិងសុំទោសបង Pope ដោយខ្លួនឯងផ្ទាល់ដល់ទៅ 3 ដង ព្រោះខ្ញុះយល់ថាខុសខ្លាំងណាស់ ខ្ញុំសន្យាថាតទៅនេះ ខ្ញុំនិងយកហេតុការណ៍នេះទុកជាមេរៀនហើយនិងប្រយ័ត្នប្រយែងអោយកាន់តែខ្លាំងឡើង ខ្ញុំសុំទោសគ្រប់ៗគ្នា ចេញពីចិត្ត”

អត្ថបទដោយ : នីត្តា