តារាស្រីស្អាត Sara ផុសរូបខណៈពេលកំពុងពោះជាមួយបុរសម្នាក់នេះត្រូវបានអ្នកបណ្ដាញសង្គមរិះគន់ដោយពាក្យអសុរោះជាច្រើនថា…..! មានរូបភាព

ក្លាយទៅជាប្រធានបទដ្រាម៉ារិះគន់ឡើងមកភ្លាមៗសម្រាប់អ្នកម៉ាក់កូនពីរយ៉ាង Sara Casinghini ដោយនាងបានផុសរូបខណៈពេលកំពុងពរពោះគូជាមួយកំលោះរូបសង្ហាមិនស្គាលមុខ តែក្រោយមកទើបសាម៉ីខ្លួនបើកបង្ហាញថាជា April Fool’s Day

រឿងនេះបានក្លាយទៅជារឿងដែលអ្នកបណ្ដាញសង្គមយកមករិះគន់ក្ដៅដូចបាយពុះ រហូតធ្វើអោយសាម៉ីខ្លួនចេញមកសរសេរសារយ៉ាងវែងអន្លាយភ្លាមៗថា “ក្រោយពីផុសរូបមួយសន្លឹកហ្នឹង ក៏ក្លាយទៅជាប្រធានបទដោះទែងជេរគ្នា គ្រាន់តែរឿង ការពរពោះរបស់ Sara”

“អូខេយើងនិងវាជាម្ដាយ ជាម៉ាក់ ជាអ្នកបង្កើតកូន ជាមេបង្កាត់ពូជ ពោះធំពេលណា ដឹងតែត្រូវគេជេរគ្រប់ពេលដល់ថ្នាក់ខ្ញុំត្រូវដាក់សំនួរថា ការពរពោះរបស់ Sara វាខុសធ្ងន់ចំពោះប្រទេសជាតិឬអី ឬជាហានិភ័យរបស់សង្គមជាតិឬអី?

ពោះជាពោះរបស់ខ្ញុំ កូននិងក៏ជាកូនរបស់ខ្ញុំ ចិញ្ចឹមក៏ចិញ្ចឹមខ្លួនឯង អត់មានអោយអ្នកជិតខាងលំបាកមកជួយចិញ្ចឹមជាមួយទេ មកជួយផ្គត់ផ្គង់ឬអីហា? មានកូនជាមួយសង្សា ជាមួយស្វាមីចា មនុស្សដែលធ្លាប់ស្រលាញ់ ធ្លាប់ទាក់ទងគ្នាច្បាស់លាស់ មិនបានទៅដណ្ដើមស្វាមីនរណាមកទេ ហើយក៏មិនបានទៅធ្វើប្រពន្ធចុងរបស់នរណាដែរ អញ្ចឹងគ្រប់យ៉ាងគឺកើតចេញពីក្ដីស្រលាញ់ តែដល់ពេលមួយទំនាក់ទំនងវាបានបញ្ចប់ ហេតុអីត្រូវមកសើរើរកអ្នកខុសអ្នកត្រូវ

ប្ដីប្រពន្ធអាចកាត់ផ្ដាច់គ្នាបាន តែភាពជាម្ដាយជឪពុកវាប្រហែលជាត្រូវនៅអស់មួយជីវិត គ្រាន់តែយើងត្រូវបំពេញតួនាទីជាម្ដាយជាឪពុកអោយក្មេងៗអោយល្អបំផុត ព្រោះជាផល​ផលិតចេញពួកយើងទាំងពីរ ដល់ពេលដែលកើតមកយើងក៏ត្រូវជួយគ្នាមើលថែទទួលខុសត្រូវ ចំណែកឯរឿងលម្អិតក្នុងការទទួលខុសត្រូវជារឿងដែលយើងសម្រេចចិត្តថាបែបណាវាអាស្រ័យលើគ្រួសារ មានតិចមានច្រើនត្រូវមើលថែយ៉ាងម៉េចគឺអាស្រ័យទៅតាមនិង 

មិនថាកើតអ្វីឡើងតាំងពីដើមរហូតដល់ចប់ ខ្ញុំជ្រើសរើសបែបណាក៏បាន ចង់មានពួកគាត់ក៏បានមិនមានក៏បាន ជ្រើសរើសស្រលាញ់ខ្លួនឯង អាត្មានិយម បារម្ភពីអនាគតខ្លួនឯងដែលត្រូវទៅមុខវែងឆ្ងាយទៀតក៏បាន តែខ្ញុំសម្រេចចិត្តជ្រើសរើសមានពួកគាត់ ចុងក្រោយក្មេងៗនិងនៅជាមួយម៉ាក់ម្នាក់នេះ…………. 

មិនបានខឹងនិងនរណានោះទេ ហើយក៏មិនគិតថានិងប្ដឹងដែរ គ្រាន់តែចង់ដាស់តឿនសតិជាមនុស្ស #ពរពោះខ្លួនឯងចិញ្ចឹមខ្លួនតែពិបាកអ្នកបណ្ដាញសង្គម”

អត្ថបទដោយ​​ : នីត្តា