កូនបីហើយតែ Chompoo ទៅតែលេងតុក្កតាដូចកូនក្មេង….គ្រាន់តែធ្នើរដាក់របស់នាងស្ទើរតែមួយចំហៀងផ្ទះហើយ! មានរូបភាព

ស្ទើរតែគ្រប់មុំនៃផ្ទះដែលនាងបើកបង្ហាញអោយហ្វេនៗលើបណ្ដាញសង្គមបានឃើញរួមមកហើយសម្រាប់ផ្ទះដ៏ធំស្គឹមស្គៃរបស់តារាសម្ដែងស្រីកំពូលហ្វេសសិនយ៉ាង Chompoo-Araya អ្នកម៉ាក់កូនប ហើយលើកនេះក៏ដល់ពេលដែលគ្រប់គ្នាបានមកទស្សនារបស់តុបតែងថ្លៃៗដែលមាននៅលើធ្នើរនិងរៀបចំបែបសាមញ្ញៗតែមិនធម្មតា

ព្រោះទីតាំងកន្លែងនេះត្រូវបានរៀបចំឡើងសម្រាប់ដាក់តាំងរបស់ជាទីស្រលាញ់ដែលសន្សំមកជាយូរ មិនថាជារប​ស់លេង តុក្កតា សៀវភៅ រួមទាំងរូបថតគ្រួសារ យកមកដាក់តាំងនៅត្រង់កន្លែងនេះរួមគ្នា

ក្រៅពីបង្កើតភាពស្រស់ស្អាតគួអោយចង់គយគន់ក្នុងផ្ទះហើយ រប​ស់របរផ្សេងៗដែល Chompoo ជ្រើសរើសយកមកដាក់តាំងក៏អាចប្រាប់របៀបជីវិតនិងចំណង់ចំនូលចិត្តផ្ទាល់ខ្លួនរបស់នាងផងដែរ

ខណៈពេលជាមួយគ្នានេះខាងហ្វេនៗដែលជាអ្នកស្រលាញ់ផ្ទះ ក៏បានចូលទៅឡាយនិងខមិនលាន់មាត់យ៉ាងច្រើនផងដែរ ព្រោះតែតុក្កតារបស់លេងម៉ាក់ៗដែលខិតខំប្រមែប្រមូលនីមួយៗសុទ្ធតែជារប​ស់កម្រមានលក់នៅលើទីផ្សារទាំងអស់

អត្ថបទដោយ : នីត្តា