Nikki Nachat ថ្ងៃចូលឆ្នាំទីមួយបែកក្បាលចូលពេទ្យដេរ 5 ថ្នេរព្រោះតែ…….អតិតមិត្តស្រីប្រញាប់ដាស់តឿន! មានរូបភាព

អាចនិយាយបានថាលេងអស់កំលាំងគ្រប់ការងារ គ្រប់កម្មវិធីពិតៗសម្រាប់តារាកំលោះអារម្មណ៍យ៉ាង Nikki Nachat ឆ្នាំនេះក៏មិនធម្មតាលេងមួយអស់ដៃជះទឹកថ្ងៃចូលឆ្នាំជាមួយក្រុមមិត្តភ័ក្ដ កាន់កាំភ្លើងបាញ់ទឹកទំនើប Brabus 800 Adventure XLP

ប៉ុន្ដែភាពពិតជាក់ស្ដែងបានធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ហើយក៏មានការផ្ដល់កំលាំងចិត្តជាច្រើនពីសំណាក់ហ្វេនៗ បន្ទាប់ពីសាម៉ីខ្លួនផុសរូបភាពនិងវីដេអូក្នុង IG កើតមានឧប្បត្តិហេតុមួយត្រូវដេរ 5 ថ្នេរដោយអមជាមួយសារថា “សង្ក្រានថ្ងៃដំបូង 5 ថ្នេរពេទ្យប្រាប់ថាអោយសម្រាក 7 ថ្ងៃលឺហើយចង់ដាច់ខ្យល់”

ខណៈពេលជាមួយគ្នានោះ Koi Aratchaporn ចូលទៅខមិនថា “សតិ”

របស់ផ្ញើរមិត្តសម្លាញ់ “Jack Fan chan” ចូលទៅខមិនថា “មិត្តសម្លាញ់ឯងមិនត្រូវកើតអីទេ ឆាប់ជាណាពួកម៉ាកម្សិលមិញល្អតើបបួលពួកម៉ាកធ្វើបុណ្យ ថ្ងៃសៅរ៍ 5 ថ្នេរខ្លាំងពួកម៉ាក  #តែមាសដែលអញផ្ញើរនិងឯងអត់បាត់ទេតើមែនទេ”

អត្ថបទដោយ : នីត្តា