Min Pechaya ភ្ញាក់ផ្អើលពេលឃើញប្រអប់ចិញ្ចៀនពេជ្ររបស់សង្សាហុចអោយដោយមិនទាន់តាំងជំហរ! មានរូបភាព

ដោយមុននេះទើបតែមានរូបភាពផ្អែមល្ហែមបណ្ដើរគ្នាទៅដើរលេងនៅក្រៅប្រទេសសម្រាប់តួឯកស្រី Min Pechaya ជាមួយអ្នកជំនួញរូបសង្ហា K-Kelvin ជាមួយរូបភាពដែលដូច Prewedding មុខរោងការ ដល់ថ្នាក់គ្រប់គ្នាបុកពោះនិងចាំមើលមករហូតថាមួយគូនេះពេលណាទើបមានដំណឹងល្អ

ដោយជាក់ស្ដែងក្នុងពេលថ្មីៗនេះ Min បានផុសវីដេអូស្រែកភ្លាត់មាត់ ព្រោះថានៅសុខៗមិត្តប្រុសក៏បើកប្រអប់ចិញ្ចៀនហុចអោយនាង  នេះមិនត្រឹមតែធ្វើអោយសាម៉ីខ្លួនភ្ញាក់ផ្អើលប៉ុណ្ណោះទេ តែគ្រប់គ្នាដែលបានឃើញវីដេអូនេះក៏គិតថា  Min ត្រូវបានមិត្តប្រុសសុំរៀបការច្បាស់ណាស់ហើយវីដេអូនេះក៏មានអមជាមួយប្រយោគសារថា “ឃើញប្រអប់ចិញ្ចៀនហើយភ្ញាក់ផ្អើល”

នេះគ្រាន់តែជាចិញ្ចៀនកាដូថ្ងៃខួបកំណើតគ្រាប់ធំយ៉ាងនេះទៅហើយ ចុះទំរាំតែចិញ្ចៀនរៀបការទៀតនោះតើធំយ៉ាងណាទៅ ចាំអ៊ុតមើលទាំងអស់គ្នា

អត្ថបទដោយ​​ : នីត្តា