Prang ផុសបង្អួតវីដេអូស្វីតអគុណ Ob Nithi តែខាងប្រុសស្ទើរតែធ្វើអោយហ្វេនៗគាំងបេះដូងដោយសារតែខមិនមួយនេះ! មានរូបភាព

បញ្ចេញបទភ្លេងថ្មី ដែលអាចនិយាយបានថានិពន្ធចេញពីជីវិតពិតក៏អាចថាបានដែរសម្រាប់ Prang-Kannaran ជាមួយបទ Love Momentum ដែលបើកបង្ហាញអោយឃើញពីឈុតឆាកផ្អែមល្ហែម

ដោយ Prang បានប្រមូលវីដេអូថតជាមួយនិងម្ចាស់ចិត្តកំលោះរូបសង្ហា Ob Nithi មកប្រកបជាមួយបទចម្រៀងថ្មីនេះ ថែមទាំងសរសេរប្រយោគសារផ្ញើរទៅកាន់ខាងប្រុសបានរំភើបចិត្តថា

“ខ្ញុំចង់មានបងគ្រប់ទីកន្លែង រឿងវាអញ្ចឹងឯងតែមិនដឹងបិទ MV យ៉ាងម៉េចទេ ខ្ញុំចេះតែសួរៗទៅហើយក៏លួចថតសម្លេងទុក ទើបដូចដែលបានឃើញនិងឯង” អគុណដែលបានចូលមកជាចំណែកមួយក្នុង  MV នេះ @oabnithi”

ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ ព្រោះខាងប្រុសបានចូលទៅខមិនថា “ប្រាប់ហើយថានិយាយពិតមែនៗ មិនមែនចេះតែនិយាយៗនោះទេ” 

តែប៉ុណ្ណោះអ្នកអត់គូគ្មានកន្លែងឈរជើងនោះទេ

អត្ថបទដោយ : នីត្តា