ដើរលេងកាត់សាញ! Matt Peeranee កៀកកើយម្ចាស់ជីវិតម្នាក់នេះទៅដើរលេងនៅបារីសយ៉ាងមានក្ដីសុខសំខាន់រូបមួយសន្លឹកណាក៏ស្អាតទាក់ភ្នែកដែរ! មានរូបភាព

តារាសម្ដែងស្រីដែលនៅលីវហើយកំពូលសម្រស់មានមន្ដស្នេហ៍បំផុតក្នុងពេលនេះច្បាស់ជាគេចមិនផុតពី Matt Peeranee នោះឡើយ ថ្វីត្បិតតែនាងដកខ្លួនពីការសម្ដែងរឿងភាគមួយរយៈធំ និងងាកទៅធ្វើជំនួញបើកហាងម៉ាស្សាដ៏ធំនិងទំនើបមួយកន្លែងនៅកណ្ដាលទីក្រុង BTS ក៏ដោយ តែនាងក៏មិនបានកាត់ផ្ដាច់ពីហ្វេនៗទាំងស្រុងដែរ

ព្រោះថ្មីៗនេះនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកពីទីក្រុងបារីសខណៈពេលទៅដើរលេងជាមួយអ្នកម៉ាក់ជាទីស្រលាញ់បន្ទាប់ពីខិតខំធ្វើការយ៉ាងធ្ងន់រួចមក ដំណើរកំសាន្ដលើកនេះម៉ាក់កូនពិតជាគួអោយស្រលាញ់ខ្លាំងណាស់

ទៅដល់បារីសទាំងមូលសុំកក់បន្ទប់ទំនើបដ៏ស្រស់ស្អាតមួយនេះដើម្បីមើលទេសភាពទីក្រុងបានច្បាស់ៗ អាចនិយាយបានថាមួយសន្លឹកណាក៏ស្អាតដែរ ទាំងសម្រស់របស់មនុស្សនិងទេសភាពស៊ីគ្នាខ្លាំងណាស់ ជាពិសេសវីដេអូដែលទើបនិងក្រោកពីគេងហើយនាងបាននាំគ្រប់គ្នាទៅមើលទេសភាពនៅមាត់បង្អួច….ពេញទៅដោយក្ដីសុខនិងស្នាមញញឹមពិតៗ

អត្ថបទដោយ : នីត្តា