លើកទីមួយក្នុងជីវិត Kimberly ធ្វើបែបនេះពេលដើរលេងក្រៅប្រទេសម្នាក់ឯងសូម្បីតែស្រមោលប្ដីក៏មិនអោយតាមដែរ! មានរូបភាព

Kimberly ទៅដើរលេងនៅក្រៅប្រទេសតែម្នាក់ឯងជាលើកដំបូងនៅក្នុងជីវិត ខណៈពេលដែលស្វាមីរូបសង្ហា Mark Prin ត្រូវទៅបំពេញភារៈកិច្ច នេះជារឿងធំណាស់សម្រាប់នាង

អាចនិយាយបានថានេះជារឿងដែលលំបាកខ្លាំងណាស់សម្រាប់តួឯកស្រីស្អាត Kimberly ដែលត្រូវម្នាក់ឯង ដោយរឿងនេះនាងបានប្រាប់ថាអាចសួរមិត្តភ័ក្ដនាងបាន ជាក់ស្ដែងនៅពេលសាម៉ីខ្លួនសម្រេចចិត្តសាកល្បងទៅដើរលេងក្រៅប្រទេស ហើយធ្វើអ្វីដែលមិនធ្លាប់ធ្វើ ហើយរៀនធ្វើ review ផុសនៅក្នុង IG របស់ខ្លួនថា

“kimmy alone in Madrides (កំឡុងពេលស្វាមីទៅធ្វើការ) សុំធ្វើការ review បន្ទិចណាចា ព្រោះនេះជារឿងធំណាស់សម្រាប់មនុស្សដូចខ្ញុំ ដែលត្រូវមកនៅម្នាក់ឯង (អាចសួរមិត្តភ័ក្ដបាន) លើកដំបូងដែលញុំនៅ Michelin ម្នាក់​ឯង មិនគួអោយជឿថាញុំម្នាក់ឯងហើយវាឆ្ងាញ់ដល់ថ្នាក់នេះ!!! ឆ្ងាយដល់ថ្នាក់និយាយមិនត្រូវ តែចង់ស្រែកអោយអស់ពីពោះ!! ប៉ុន្ដែត្រូវលាក់ៗទប់ៗ ខ្ញុំសូមណែនាំតែម្ដងថាហាងនេះ  @pacoroncerorestaurante (តាមពិតទៅធ្លាប់មកហើយ តែមិនបានញុំម្ហូប ចៃដន្យពេកទៀត) ចំណែកពេលវេលាដែលត្រូវទៅសារមន្ទីរ ខ្ញុំទៅ Pardo Meseum កក់សំបុត្រតាម online ប៉ុន្ដែក៏ត្រូវតម្រង់ជួរចា វែងខ្លាំងណាស់ ចុងក្រោយក៏វង្វែង តែសប្បាយ សរុបមកលើកដំបូងមកធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុនម្នាក់ឯង បានបំពេញខ្លួនឯង បានគិតគម្រោងថ្មីៗពេញៗ ចុងក្រោយមានសតិគិតរឿងជុំវិញខ្លួន ចប់ការរៀបរាប់ចា”

អត្ថបទដោយ : នីត្តា