ថតក្បាច់ចឹងបានទៀត? Mai Davika ធ្លាប់តែស្លៀកពាក់ស៊ីវិល័យដល់ពេលមកស្លៀកបុរាណដើរតួជា Mae Yua បែបនេះប្លែកមើលមិនយល់! មានរូបវីដេអូ

ជារឿងភាគដែលទទួលបានការគាំទ្រខ្លាំងប្រចាំ គ្រាន់តែផុស Trailer ភ្លាមធ្វើអោយប្រិយមិត្តព្រឺរសម្បុរភ្លេត! ប្រាប់ក្នុងសម្លេងតែមួយថា “គាំងយោបល់” សម្រាប់តួឯកស្រី Mae Yua ដែលដើរតួសម្ដែងដោយ Mai Davika ក្នុងទម្រង់បែបបទថ្មី 2024 តែឈុតឆាកមួយណាក៏អស្ចារ្យដែរ ជាពិសេសបង្កើតសំលេងសើចដល់បណ្ដារជនមិនធម្មតាដូចគ្នាជាមួយនិងក្បាច់ “ទាបត់ជើង” ជាក្បាច់ថ្វាយខ្លួនក្នុងប្រវត្តិសាស្រ្ដរបស់តួឯកស្រី

ជាក់ស្ដែង (19 មិថុនា 2024) Mai បានផុសវីដេអូក្រោយឆាកខណៈពេលថតវគ្គខ្លះៗក្នុងសាច់រឿង Mae Yua ថែមទាំងបើកចិត្តនិយាយថា “24 នេះ ចាប់ផ្ដើមថតហើយចា សុំកំលាំងចិត្តពីសំណាក់គ្រប់គ្នានិងគាំទ្ររឿងនេះផងសុំខមិនបន្ទិចមកចា ជួបគ្នា ចុងឆ្នាំ #Mae Yua ការងារហត់ការងារលំបាកតែខ្ញុំនិងធ្វើអោយអស់ពីកំលាំងដើម្បីលទ្ធផលដ៏មានមោទនភាព ស៊ូៗៗៗ ពួកយើងក្រុមម៉ែ Mae Yua (fitting វគ្គនេះការផ្លាស់ប្ដូរបានគ្រប់ពេល)”

After Footer (Active) - damrei Mr1 Zone2

 

បន្ទាប់ពីផុសនេះផ្សព្វផ្សាយចេញទៅភ្លាម ហ្វេនៗរបស់សាម៉ីខ្លួនចូលមកខមិនផ្ដល់កំលាំងចិត្តពេញទឹកពេញដី ហើយនៅប្រាប់ទៀតថា តួឯកស្រីស្អាតខ្លាំងណាស់ អ្នកខ្លះចាប់អារម្មណ៍ឈុតឆាកចុងក្រោយ ដែលជាក្បាច់ទាបត់ជើងក្នុងប្រវត្តិសាស្ដ្រសាច់រឿងមួយនេះម្ដងទៀត

អត្ថបទដោយ : នីត្តា