អបអរសាទរ Phut – Jui ប្រកាសដំណឹងល្អត្រៀមខ្លួនទទួលប៊េប៊ីទី 2 ហើយកាដូធំសម្រាប់កូនប្រុសបានក្លាយជាបងគេហើយ! មានរូបភាព

ជារឿងដែលត្រូវអបអរសាទរជាខ្លាំង បន្ទាប់លោកប៉ារូបសង្ហា Put Puttichai និងអ្នកម៉ាក់ស្រីស្អាត Jui Warathaya ចេញមកប្រកាសដំណឹងល្អរួមគ្នាថាកំពុងត្រៀមខ្លួនទទួលស្វាគមន៍កូនទី 2 ថែមទាំងបង្ហាញអោយឃើញរូបថតអេកូកូនក្នុងផ្ទៃអមជាមួយនិងសារថា

“អាវចាស់ដដែល អ៊ុំ George ជាអ្នកថតរូបអោយដូចដើម ហើយកន្លែងក៏ជាកន្លែងដដែល គ្រាន់តែបន្ថែមរូបអេកូសមាជិកថ្មីក្នុងផ្ទៃតែប៉ុណ្ណោះ មកប្រកាសដំណឹងល្អដល់គ្រប់គ្នាថាខ្ញុំបានក្លាយជាបងប្រុសគេហើយបាទ អូនជាកាដូដ៏ល្អបំផុតម្នាក់ទៀត ហើយត្រូវពេលកំណើតរបស់លោកប៉ាអ្នកម៉ាក់

After Footer (Active) - damrei Mr1 Zone2

សូមអគុណសម្រាប់ពាក្យជូនពររបស់គ្រប់គ្នាដែលតែងតែផ្ញើរមកកាន់ពួកយើង ហើយគ្រប់ពេលក៏ឃើញថាគ្រប់គ្នាជំរុញអោយមានកូនទី 2 ដើម្បីអោយ PJ មានប្អូនលេងជាមួយ ហើយពេលនេះដូចបំណងហើយបាទ ក៏សូមអគុណសមាជិកគ្រួសារទាំងអស់ដែលតែងតែមើលថែគ្រួសារពួកយើងយ៉ាងយកចិត្តទុកដាក់រហូតមក កូនក្នុងឆ្នាំមាសទាំងពីរ ដូចគ្នាចាប់ដាក់អញ្ចឹង #HappilyeverPJ #ប្អូនរបស់ហ៊ា PJ បានមកដល់ហើយបាទ  #មកក្នុងឆ្នាំរោងទៀត”

ឃើញបែបនេះហើយទាំងមិត្តភ័ក្ដក្នុងនិងក្រៅសិល្បៈ រួមទាំងអ្នកគាំទ្រប្រញាប់ចូលទៅសម្ដែងការអបអរសាទរដល់អ្នកទាំងពីរយ៉ាងច្រើន

អត្ថបទដោយ​​ : នីត្តា