សម្ភាសន៍ចាស់! Taew Nathaporn ថាឆ្នាំនេះអត់មានគម្រោងរឿងរៀបការទេតែចុងក្រោយអ្នកកាសែតនិងហ្វេនៗបាក់ចង្កេះផឹង! មានវីដេអូ

​នេះជាដំណឹងដ៏ល្អដែលធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះតារាសម្ដែងស្រី Taew Nathaporn ដែលត្រូវបានមិត្តប្រុសរូបសង្ហាយ៉ាង Nai លុតជង្គង់សុំរៀបការជាផ្លូវការចំពោះមុខបណ្ដារជន ខណៈពេលបបួលនាងទៅ picnic ជាមួយគ្នានិងមានមិត្តភ័ក្ដនិងក្រុមគ្រួសារជាច្រើននាក់ចូលរួមរៀបចំនិងអបអរសាទរជាមួយសាម៉ីខ្លួនយ៉ាងកក់ក្ដៅ

ទាំងអស់បានធ្វើអោយម្នាក់ៗនឹកឃើញកាលពី Taew ផ្ដល់បទសម្ភាសន៍កាលពីមួយខែមុន ទើបដឹងថាការសុំរៀបការលើកនេះសាម៉ីខ្លួនពិតជាបានដឹងនិងមិនបានត្រៀមខ្លួនយ៉ាងពិតប្រាកដមែន ព្រោះនៅថ្ងៃទី 16 ឧសភា ឆ្នាំ 2024 អ្នកការសែតបានសួរទាក់ទងរឿងទំនាក់ទំនងជាមួយប្រុសនិងក្រុមគ្រួសារទាំងសងខាង​ក្នុងរយៈពេល 4 ឆ្នាំនេះយ៉ាងម៉េចដែរ ហើយក៏មានសួរដល់គម្រោងសុំរៀបការមានចាតម្រុយឬអោយហេតុអ្វីទេ តែ Taew ប្រាប់ថាខ្លួនមិនសូវជាចូលចិត្តរឿងធ្វើ surprise អ្វីណាស់ណាទេ បើនាងចូលចិត្តអ្វីក៏ត្រៀមខ្លួនបានជានិច្ច តែសុំអោយវាទៅតាមពេលវេលាទៅចុះ

តែដល់ពេលសួរថា ធ្លាប់គិតថាគាត់និងលុតជង្គង់សុំរៀបការដែរទេ សាម៉ីខ្លួនបានឆ្លើយថាមិនធ្លាប់គិតឬរំពឹងបែបនោះទេ ពេលនេះយើងវាស់វែងលើក្ដីសុខដែលយើងមានជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្ដែពេលត្រូវគេបង្អាប់ថា ខួបកំណើតម៉ាក់យើងគាត់អាចនិងទៅនិយាយជាមួយម៉ាក់ក៏ថាបាន តែ Taew នៅតែនិយាយថា “អត់មានទេ ហើយសម្រាប់ឆ្នាំនេះគឺគ្មានអ្វីពិសេសទេ” សូម្បីតែដំណើរកំសាន្ដបន្ទាប់មិនទាន់ដឹងថាត្រូវត្រៀមឈុតអ្វីផង ការគិតរបស់ខ្ញុំរឿងនេះវាហួសពីការគ្រប់គ្រងរបស់ខ្ញុំ ត្រឹមតែសប្បាយៗធម្មតាៗបែបនេះក៏ល្អហើយ ព្រោះខ្ញុំនៅមានរឿងជាច្រើនទៀតត្រូវធ្វើ ហើយចំណែកគាត់រីករាយមិនរីករាយក៏មិនដឹងដូចគ្នា ប្រហែលត្រូវសួរគាត់ ខ្ញុំមិនអាចឆ្លើយជំនួសគាត់បានទេ ព្រោះពួកយើងនៅមិនទាន់បាននិយាយគ្នាច្បាស់លាស់ម្ដងណាទេ ពេលខ្លះមិនចាំបាច់និយាយត្រង់ៗទេតែត្រូវមើលលើទង្វើវិញ យល់អារម្មណ៍អ្នកសួរសំនួរតែក៏មិនមានសម្ពាធអ្វីដែរ

បន្ទាប់ពីការសម្ភាសន៍តែមួយខែជាងប៉ុណ្ណោះ ហៃសូ Nai ក៏បានសុំ Taew រៀបការជាផ្លូវការ នេះពិតជា surprise ដែលមិនបានត្រៀមខ្លួនទុកជាមុនមែន  ប៉ុន្ដែបើមើលតាមស្នាមញញឹមរបស់អនាគតកូនក្រមុំហើយក៏ដឹងថាសប្បាយចិត្តកម្រិតណា ជាឱកាសពិសេសពិតមែន

អត្ថបទដោយ : នីត្តា