ចាំស្ដាប់ទាំងអស់គ្នា! Nine Naphat អញ្ជើញអ្នកសារពត៌មានទាំងអស់មកជួបជុំនៅថ្ងៃទី 4 កក្កដានេះបកស្រាយស្ថានភាពស្នេហាជាមួយ Baifern! មានរូបភាព

មិនចាំបាច់ចំណាយពេលគិតសង្ស័យអ្វីទៀតទេ ចំពោះប្រធានបទទំនាក់ទំនងស្នេហាប្រេះឆារបស់តួឯកប្រុស Nine Naphat ជាមួយមិត្តស្រី Baifern-Pimchanok ព្រោះមួយរយៈនេះមានពាក្យចរចាមរាមលេចលឺច្រើនណាស់ ហើយម្នាក់ៗក៏មិនទាន់ច្បាស់ក្នុងចិត្តថាពេល នៅស្រលាញ់ឬបែកគ្នាហើយ?

ព្រោះថ្មីៗនេះខាងអ្នកសារពត៌មានបានទទួលសំបុត្រអញ្ចើញជាផ្លូវការពី Nine ដើម្បីជួបជុំផ្ដល់បទសម្ភាសន៍សាម៉ីខ្លួនផ្ទាល់នៅថ្ងៃទី 4 ខែកក្កដា 2024 ខាងមុខនេះ នៅបន្ទប់  Grand Ballroom ជាន់ទីបីរបស់សណ្ឋាគារ Hilton Sukhumvit Bangkok ម៉ោង 3ៈ30 ល្ងាច

ហើយការសម្ភាសន៍លើកនេះអាចនិងមានរឿងជាច្រើនត្រូវបានលើកឡើង ព្រោះតែពាក្យចរចាមរាមច្រើនរឿងដូចគ្នា លើនេះធ្វើតាមសន្យាដែលខាងប្រុសធ្លាប់ចេញមកផុសនៅលើបណ្ដាញសង្គមកន្លងមកថា “សុំពេលចាត់ការបញ្ហាទាំងអស់ដោយខ្លួនឯងសិន​ ហើយនិងចេញមកបកស្រាយដោយខ្លួនឯងផ្ទាល់” 

អត្ថបទដោយ​​ : នីត្តា