Bella ពាក់អាវយឺតខោខាវប៊ូយឈថតតាមផ្លូវមើលទៅធម្មតាតែមិនធម្មតាសំខាន់ពិនិត្យមើលមុខអ្នកថតរូបអោយក្នុងកញ្ចក់ខាងក្រោយដូចប្រហែលៗ! មានរូបភាព

មួយរយៈនេះដូចជាស្រស់ស្រាយជាពិសេសតែម្ដង សម្រាប់តួឯកស្រីស្អាត Bella Ranee ព្រោះថាពេលនេះកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍ ហើយហ្វេនៗទាំងប្រទេសកំលាំងតែបុកពោះនិងចាំមើលថាតើ Bella និងប្ដូរនាមត្រកូលពេលណា ព្រោះតាំងពីបើកបង្ហាញខ្លួនសង្សារូបសង្ហា Will-Chawin 

ហើយជាក់ស្ដែង Bella បានចេញមកផុសរូបភាពស្រស់ស្រាយក្នុងស្ទាយតែងខ្លួនសាមញ្ញៗ ដោយគ្រាន់តែពាក់អាវយឺត ខោវខាវប៊ូយ នៅក្នុង IG ព្រោះមិនសូវបានឃើញរូបភាពនេះប៉ុន្មាននោះទេ ទោះមើលទៅសាមញ្ញៗតែពិតជាស្រស់ស្អាតខ្លាំងណាស់

ចំណែកឯហ្វេនៗឃើញបែបនេះមិនអាចអូសរំលងបានទេ នាំគ្នាចុចឡាយ ហើយក៏និយាយក្នុងន័យតែមួយថាកំពុងតែពិនិត្យមើលស្រមោលក្នុងកញ្ចក់ដែលកំពុងតែថតរូបអោយ Bella តែថ្វីដៃថតរូបស្អាតបែបនេះគ្មាននរណាក្រៅពីមនុស្សពិសេសនោះទេ

អត្ថបទដោយ : នីត្តា