ស្ដាប់សំនួរនេះហើយបេះដូងឈឺចាប់ Baifern លឺហើយសម្លេងញ័រស្ទើរតែទប់ទឹកភ្នែកមិនបាន! មានរូបភាព

នៅតែទទួលបានកំលាំងចិត្តពីអ្នកគាំទ្រគ្រប់ទីកន្លែង សម្រាប់ Baifern-Pimchanok ជាមួយនិង Nine Naphat អតិតគូស្នេហ៍ផ្អែមល្ហែម និងជ្រើសរើសផ្លូវបែកទាំងចិត្តនៅស្រលាញ់ទាំងសងខាង

 

រហូតមកដល់ពេលថ្មីៗនេះ ខាងស្រីក៏បានចេញមកផ្ដល់បទសម្ភាសន៍ចំពោះប្រធានបទខាងលើនេះយ៉ាងជាក់ច្បាស់ ថែមទាំងព្រមទទួលស្គាល់ថា “មិនធ្លាប់គិតដូចគ្នាថានិងមានថ្ងៃនេះ” គ្រប់គ្នាដែលតាមដានពត៌មាន សុទ្ធតែនាំគ្នានិយាយទាក់ទងនឹងរឿងនេះមិនឈប់មិនឈរ ទោះបីជាស្ថិតក្នុងស្ថានភាពពិបាក តែ Baifern នៅតែមានស្នាមញញឹមអោយគ្រប់គ្នាបានឃើញរហូត

After Footer (Active) - damrei Mr1 Zone2

ក្នុងបទសម្ភាសន៍នោះមានតែសំនួរមួយទេដែលធ្វើអោយ Baifern ផ្លាស់ប្រែទឹកមុខ អាចជាប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់នាងខ្លាំង រហូតធ្វើអោយសម្លេងញ័រ និងទឹកភ្នែករលីងរលោង មុននិងពោលពាក្យថា “ខ្ញុំអូខេ”

ចង់ផ្ដាំប្រាប់អ្វីខ្លះទៅកាន់អ្នកដែលផ្ដល់កំលាំងចិត្តយើងមករហូត?

“ក៏ចង់ប្រាប់អគុណ អគុណខ្លាំងណាស់ៗៗ តាំងតែពីថ្ងៃដំបូង កំលាំងចិត្តរបស់អ្នកគ្រប់គ្នាគឺពិតជាមានន័យណាស់សម្រាប់ខ្ញុំ និងពួកយើង ហើយក៏សូមអគុណដល់បងៗអ្នកសារពត៌មានផងដែរ (សម្លេងញ័រ) ខ្ញុំអូខេ (ទឹកភ្នែករលីងរលោង) អូខេចា អូខេច្បាស់ជាលំដាប់”

អត្ថបទដោយ​ : នីត្តា