កូនស្រីពៅរបស់ Chompoo Araya បានក្លាយជាអ្នកតំណាង Brand ល្បីគូនិងម្ដាយរកលុយបានរាប់លានក្នុងវ័យកំពុងពេញលេងសប្បាយ! មានរូបភាព
អូន Gale បានក្លាយជាអ្នកតំណាងអោយផលិតផលម៉ាកល្បីគូជាមួយនិងម៉ាក់ៗ អ្នកគាំទ្រសម្រុកចូលពេញហាងយ៉ាងណែនតាន់តាប់ ប៉ា Nott ម៉ាក់យាយ បង Shayfa-Phayu លើកស្លាកភ្លើងគាំទ្រពីខាងក្រោម
ជារូបភាពដ៏គួអោយស្រលាញ់ខ្លាំងណាស់ជាមួយនិងតារាស្រីវ័យទឹកដោះយ៉ាងអូន Gale កូនស្រីពៅរបស់អ្នកម៉ាក់ស្រីស្អាតកំពូលហ្វេសិន Chompoo Araya និងលោកប៉ារូបសង្ហាម្ចាស់រោងចក្រ Nott-Wisarut ព្រោះតែពេលនេះកូនស្រីពៅបានក្លាយទៅជាអ្នកតំណាងផលិតផលគូជាមួយនិងម៉ាក់ៗ ហើយនៅថ្ងៃទី 11 កក្កដា ជាថ្ងៃបើកបង្ហាញខ្លួនអ្នកតំណាងអោយ Brand ជាផ្លូវការ អាចនិយាយបានថាអូន Gale ជាសំណព្វចិត្តរបស់បងៗ អ៊ុំៗពូមីងច្រើនណាស់ ព្រោះអ្នកគាំទ្ររបស់នាងតូចធ្វើដំណើរមកផ្ដល់កំលាំងចិត្តគាំទ្រយ៉ាងច្រើន អាចនិយាយបានថាហាងប្រេះបែកព្រោះតែមនុស្សច្រើនណែនតែម្ដង
ហើយអ្នកគាំទ្ររបស់របស់នាងតូចយ៉ាងពិតប្រាកដក៏មកក្បែរៗឆាកដែរគឺ ប៉ា Nott ម៉ាក់យាយ បង Shayfa-Phayu និងក្មួយប្រុសកំពូលសង្ហា Oat មិនមែនមកគាំត្រធម្មតាៗដូចគេទេ ប៉ុន្ដែគ្រប់គ្នាមានកាន់ស្លាកភ្លើងរូបអូន Gale មកគាំទ្រយ៉ាងគួអោយស្រលាញ់ ជាពិសេសគឺបងប្រុសសកម្មភាពនិងទឹកមុខគឺថាគាំទ្រប្អូនស្រីពេញទំហឹង ហើយលោកយាយក៏អង្គុយសម្លឹងមើលចៅស្រីដោយក្ដីស្រលាញ់ លោកប៉ាក៏ដូចគ្នាដែរថ្ងៃនេះសុំបោះចោលតំណែងលោកប្រធានមកធ្វើជាអ្នកគាំទ្រដល់អូន Gale ម្នាក់ដែរ និយាយរួមគ្រួសារនេះគួអោយស្រលាញ់ទាំងអស់តែម្ដង
អត្ថបទដោយ : នីត្តា