ពត៌មានលម្អិត Pu Manthana តារាសម្ដែងជើងចាស់និយាយរៀបរាប់ពីស្ថានភាពគ្រួសារ-មានទ្រព្យសម្បត្តិនិងដីជាង 100 លានតែសូមអះអាងថាគ្រួសារមិនបានបែកបាក់ព្រោះតែរឿងបំណុល! មានវីដេអូ

ក្លាយទៅជាប្រធានបទក្ដៅមួយទៀតដែលធ្វើអោយគ្រប់គ្នាផ្ដល់ការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរឿងរ៉ាវរិះគន់របស់ Pu Manthana ជាមួយនិងម្ចាស់បំណុល ព្រោះមើលទៅដូចជាមិនព្រមយប់ងាយៗដោយខាង Pu បានអះអាងថាជំពាក់លុយត្រូវតែសងវិញ ហើយមានលុយសងតែមិនព្រមសង បន្ទាប់ពីចរចារមិនត្រូវគ្នា សងហើយតែក៏មិនចប់ ព្រោះនៅជាប់ជំពាក់រឿងគូករណីធ្វើអោយខាង Pu និងគ្រួសារខូចឈ្មោះ

ទាំងអស់នេះក្នុងពេលផ្ដល់បទសម្ភាសន៍ទាំងទឹកភ្នែក Pu Manthana ចុងក្រោយបង្អស់ មានរឿងមួយដែលធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ ហើយនិងបានយកមកនិយាយតៗឥតឈប់ឈរ នៅត្រង់កន្លែងដែលសាម៉ីខ្លួននិយាយថា “មិនបានចែកផ្លូវទេចា” ថែមទាំងបកស្រាយយ៉ាងលំអិតពីទ្រព្យសម្បត្តិរបស់គ្រួសាររបស់ខ្លួននិងស្វាមីដូចខាងក្រោម

After Footer (Active) - damrei Mr1 Zone2

  • មានចំណតឡាន។ មន្ទីរពេទ្យ Theptarin មានតម្លៃ 180 លាន
  • មន្ទីរពេទ្យទេពតារិន វាជាកម្មសិទ្ធិរបស់ប្អូនប្រុសរបស់ឪពុករបស់ P’Hans ។ វាជាកន្លែងដែលឪពុករបស់ P’Hans ផ្តល់ឱ្យប្អូនប្រុសរបស់គាត់
  • ខាងក្រោយមន្ទីពេទ្យ មានផ្ទៃដី៨រ៉ៃទៀតសម្រាប់ធ្វើអាជីវកម្មសម្រាប់ជួល។ វាត្រូវបានជួលទាំងអស់
  • មានដី 4 រ៉ៃ នៅ Foodland Srinakarin សម្រាប់ជួល
  • សួន ផានខាំ ខុន ១៣ ជិត ១០០ រ៉ៃ
  • មានដីនៅឈៀងម៉ៃ សានកំផែង មានដីច្រើនណាស់
  • នៅ​ផ្ទះ​ខ្ញុំ​ក៏​ធ្វើ​ការ​លើ​អចលន​ទ្រព្យ​ដែរ​
  • បង​ប្អូន​ទាំង​៤​នាក់​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម
  • បងស្រីថ្លៃខ្ញុំជា CEO អោយក្រុមហ៊ុនជាច្រើន

ក្រៅពីនេះសាម៉ីខ្លួនបាននិយាយបន្ដទៀតថា ខាងគូករណីប្រាប់ថាបងប្រើលុយប្រាក់ខែ 3-5 ម៉ឺនវាជារឿងពិត ព្រោះបង Hans គាត់ផ្គត់ផ្គង់ផ្តល់កាតឥណទាន ចង់អូសទិញអី ឬប៉ោវមិត្តភ័ក្ដក៏គាត់មិនដែរថា មានអារម្មណ៍ថាខ្លួនឯងដូចបងធំពិតៗ យើងក៏ត្រូវចិញ្ចឹមប្អូន ជាការធានាអះអាងរបស់សាម៉ីខ្លួនគឺពិតជាមិនបានចែកផ្លូវគ្នាពិតមែន

អត្ថបទដោយ : នីត្តា

tgn_IV6EN1SebuWVr0qsEt18BHf9VZ3tsOoa-tjMiaxfyO6Mw_EUI6t1FTbHyH-sda6_ED0kCvQF_wO4dVkSONURLp-cnAUW9DUH1hB3cpZO2n8fc14eD2i4o/s1600/a0fc4dfe-dad7-435a-8fba-da5868dbd2ba%20%281%29.jpg” style=”display: block; padding: 1em 0; text-align: center; “>