ក្ដៅក្រហាយដល់ Kwan Usamanee រឿងរ៉ាវអតិតកាលពី 16 ឆ្នាំបានសើររើឡើងអោយធ្វើអោយគ្រប់គ្នាមើលមកនាងជាក្មេងឈ្លើយ! មានរូបភាព
Kwan Usamanee បានចេញមកនិយាយពីរឿងរ៉ាវអតិតកាល កាលពី 16 ឆ្នាំមុន ជាមួយនិងពត៌មានដ្រាម៉ារបស់តារារាមច្បង ដែលពេលនេះកំពុងតែក្ដៅដូចបាយពុះ ដោយ Kwan ក៏បានក្លាយទៅជាមនុស្សអាក្រក់ ក្មេងឈ្លើយក្នុងក្រសែភ្នែកមនុស្សជាច្រើនក្នុងខណៈពេលនោះ អាចនិយាយបានថាមានអ្នកយល់ច្រលំចំពោះខ្លួនមករហូត
ពេលវេលាកន្លងទៅធ្វើអោយគ្រប់គ្នាយល់ពី Kwan ច្រើនជាងមុន Kwan ក៏បានអគុណដល់អ្នកដែលសុំទោស បានចេញមកនិយាយរឿងពីអតិតកាលក្នុងកម្មវិធីលាតត្រដាង ក្រោយពីជីកកកាយរឿងចាស់អោយត្រលប់មកជារឿងដ្រាម៉ាជាថ្មី នៅលើទំព័រ One Entertainment រឿងរ៉ាវនេះត្រូវបានសង្ខេបដូចខាងក្រោម:
- មានបងម្នាក់ផ្ញើរវីដេអូមកអោយ Kwan ហើយប្រាប់ថាអបអរផងណា គ្រប់គ្នាបានយល់ពី Kwan ហើយ ពេលកន្លងមក Kwan និយាយអ្វីមិនបានហើយគ្រប់គ្នាយល់ច្រលំយើងរាប់ឆ្នាំ
- ពេលនោះគ្រប់គ្នាយល់ច្រលំនិង Kwan ខុសគិតថាខ្ញុំជាមួយមនុស្សអាក្រក់ គ្រប់គ្នាមិនបានដឹងថាមានរឿងអ្វីកើតឡើង ខ្ញុំនៅក្មេង រឿងខ្លះមិនគួនិយាយថាមានរឿងអ្វីខ្លះ ពីមុនមិនមានវីដេអូអីផុសចេញមកដូចសព្វថ្ងៃនេះទេ
- សម្រាប់ខ្ញុំមិនមានអារម្មណ៍អ្វីចំពោះនរណាទេ ពេលនោះថតរឿងបណ្ដើររៀនបណ្ដើរ ខ្ញុំចូលចិត្តនិយាយជាមួយក្រុមការងារ បើមាននរណាមិននិយាយជាមួយខ្ញុំ ខ្ញុំក៏ទៅនិយាយជាមួយអ្នកផ្សេងទៀត មិនបានគិតថានរណាមិនត្រូវជាមួយនិងយើងនោះទេ រហូតដល់មានពាក្យចរចាមរាមចេញមក ទើបដឹងភ្លាមថានិងនៅជាមួយនរណាដែលធ្វើអោយយើងសុវត្ថិភាព
- រឿង SMS ពេលនោះ Kwan ជាអ្នកទទួលរងគ្រោះ ជាអ្នកដែលខូចខាត មានអ្នកផ្ញើរ SMS រំខានវាជារឿងរបស់សង្សាខ្ញុំ មិនបានពាក់ព័ទ្ធអ្វីជាមួយគាត់ទេ មិនធ្លាប់ទៅរញ៉េរញ៉ៃអ្វីទាំងអស់
- មិនបាច់ទៅសើបថាជានរណា ព្រោះម្នាក់ៗសុទ្ធតែមានគ្រួសារហើយ ហើយក៏មិនចង់យកមកក្ដៅក្រហាយអីទៀត តែនៅពេលនេះសូមអគុណដល់គ្រប់គ្នាដែលបានសុំទោសខ្ញុំ ខ្ញុំពិតជាទទួលបានការទុំទោសរបស់អ្នកគ្រប់គ្នាពិតមែន រយៈពេលកន្លងមកក៏ត្រូវច្រើនដែរ
- អគុណម៉ាក់និងប៉ា អ៊ុំដែង និងបងៗក្រុមការងារដែលថតវីដេអូទុក ហើយធ្វើអោយចាស់ៗបានយល់ និងមិនធ្វើអោយខ្ញុំបាត់បង់ការងារ ប្រសិនបើខ្ញុំមានចរិកអាក្រកដូចក្នុងពត៌មាន ច្បាស់ណាស់ថាគ្មាននរណាគេចង់ធ្វើការជាមួយខ្ញុំទេ
- ពេលនោះនៅក្មេង ពេលមានរឿងអ្វីកើតឡើងក៏មិនចង់ធ្វើការ ចង់ទៅផ្ទះ តែប៉ាគាត់ប្រាប់ថា កូនត្រលប់ទៅផ្ទះមិនបានទេ កូនសប្បាយចិត្តតែម្នាក់ឯង ហើយអោយក្រុមការងាផ្សេងទៀតក្ដៅក្រហាយព្រោះតែខ្លួនមែនទេ រាល់ថ្ងៃនេះរស់នៅបាន ព្រោះតែចាស់ទុំ ប៉ានិងម៉ាក់ពិតមែន
- អគុណបងៗអ្នកអនឡាយ ជ្រួលជ្រាបគ្រប់គ្នា មិនបាច់សុំទោសខ្ញុំក៏បាន ខ្ញុំរឹងមាំនិងធំធាត់បានក៏ព្រោះតែគ្រប់គ្នា ធ្វើអោយខ្ញុំជាខ្ញុំដូចរាល់ថ្ងៃនេះ ប្រសិនបើមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតក៏សូមអោយជឿជាក់លើខ្ញុំបន្ទិច ឈរជើងនៅក្នុងវិស័យនេះមិនមែនពូកែតែម្យ៉ាងទេ វាក៏ត្រូវតែល្អផងដែរ
- ខ្ញុំត្រូវតែមានអ្វីល្អគ្រប់គ្រាន់ដែលអាចធ្វើអោយចាស់ទុំគាត់ការពារយើង មិនមែនជឿសំដីមនុស្សម្នាក់ហើយមកធ្វើបាបខ្ញុំបានដល់ថ្នាក់នេះ ព្រោះខ្ញុំមិនធ្លាប់ធ្វើបាបនរណា មិនថានរណាសំដៅមកធ្វើយ៉ាងម៉េចដាក់ ចង់អោយគ្រប់គ្នាការពារខ្ញុំបន្ទិច រឿងរ៉ាវអតិតកាលមិនបាច់ខ្វល់ទៀតទេ
អត្ថបទដោយ : នីត្តា