អោយលុយគេខ្ចីហើយគេប្ដឹងទៀត! Pu Manthana លុបចោលមិនទទួលការសម្របសម្រួលម្ចាស់បំណុល តែដាក់ពាក្យបណ្ដឹងម្ចាស់បំណុលទៀតចាំជួបគ្នានៅតុលាកា! មានរូបភាព

ក្លាយទៅជាប្រធានបទក្ដៅដែលគ្រប់គ្នាផ្ដល់ការចាប់អារម្មណ៍ជាខ្លាំងក្នុងកំឡុងពេលនេះ សម្រាប់គូករណី Pu Manthana លុបចោលការសម្របសម្រួលជាមួយនិង Lukmee Rasmi និង Lily Nguyen និងម្ចាស់បំណុលផ្សេងៗទៀត រួមជាមួយនឹងការបដិសេធមិនសងបំណុលដល់ពួកគេ តែដាក់ពាក្យប្ដឹងម្ចាស់បំណុលវិញ

រឿងនេះបង្កើតអោយមានការភ្ញាក់ផ្អើលនិងមានការនិយាយតៗថា “ក្រុមម្ចាស់បំណុលត្រៀមខ្លួនដេកគុក សូមផ្ញើរជួយមើលកូនឆ្កែកូនឆ្មារបស់ក្រុមម្ចាស់បំណុលផងណាចា” ខណៈពេលដែល Pu ​​បង្ហើបប្រាប់អ្នកជិតដិតថាចាំជួបគ្នានៅតុលាកា ហើយការពិតនិងបញ្ជាក់

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងនៅថ្ងៃទី 16 កក្កដា 2024 លោក Decha Kittiwittayanan ជាមេធាវីរបស់ Lukmee Rasmi បានចេញមកបង្ហាញសកម​្មភាពនៅលើហ្វេសបុកថា ការប្ដឹងផ្ដល់បានដំណើរការក្នុងករណីកូនបំណុលមិនព្រមសងលុយហើយថែមទាំងដាក់ពាក្យបណ្ដឹងម្ចាស់បំណុលនិងមេធាវីទៀត  “អរុណសួស្ដីៗៗៗ (ករណី Lily Bear)” សរុបមកកូនបំណុលបដិសេធការសម្របសម្រួលមិនព្រមសង ថែមទាំងដាក់ពាក្យប្ដឹងដល់ម្ចាស់បំណុលនិងមេធាវិញេទៀត#ជួបគ្នានៅតុលាការជុកគ្រូៗ”

ហើយបង្ហាញនៅក្នុងខមិនបន្ថែមថា “ខ្ញុំទើបតែទទួលបានដំណឹងពីប៉ូលីសនៅស្ថានីយ៍ប៉ូលីសថងល័រថា កូនបំណុលរបស់ Luk Mee និង Lily Nguyen និងម្ចាស់បំណុលផ្សេងទៀត បដិសេធមិនសងបំណុល ក្រៅ​ពី​បដិសេធ​មិន​សង​បំណុល គេ​បាន​លើក​ហេតុផល​ថា ម្ចាស់​បំណុល​ជា​អ្នក​ផ្តល់​កម្ចី​ដោយ​ខុស​ច្បាប់ ហើយ​ក៏​បាន​បរិហារកេរ្តិ៍​កូន​បំណុល​ផង​ដែរ ហើយ​គាត់​បាន​ប្តឹង​ម្ចាស់​បំណុល និង​មេធាវី​ពី​បទ​បរិហារកេរ្តិ៍ ជំពាក់បំណុលហើយមិនសង ប៉ុន្ដែបែរជាទៅជួលមេធាវីមកប្ដឹងម្ចាស់បំណុលនិងមេធាវីវិញ ផ្ដាំផ្ញើរបងប្អូនប្រជាជនកុំអោយគេខ្ចីលុយណាបាទព្រោះមិនសងហើយអាចនិងត្រូវគេប្ដឹងទៀត ក្រុមម្ចាស់បំណុលត្រៀមខ្លួននិងស៊ូគ្រប់ពេល”

អត្ថបទដេោយ​​ : នីត្តា