Korn-Sririta សុំបោះចោលភាពហ៊ឺហារនាំកូនប្រុសទៅរៀនពីវិធីជីវិតអ្នកស្រែអ្នកចំការវិញម្ដង ប៉ុន្ដែមើលទៅកូនប្រុសដូចជាចូលចិត្តជីវិតអ្នកស្រែអ្នកចំការណាស់! មានរូបភាព
អោយតែមានពេលទំនេរដឹងតែបានឃើញគ្រួសារនេះមានកិច្ចការធ្វើរួមគ្នាជាប់ជានិច្ច ព្រោះចង់អោយគ្រួសារនៅតែមានទំនាក់ទំនងល្អដូចដើម សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីស្អាត Sririta Jensen និងស្វាមីអ្នកជំនួញ Korn Narongdej
ជាក់ស្ដែងក្នុងពេលថ្មីៗនេះលើបណ្ដាញសង្គមបានឃើញ Korn-Sririta នាំកូនប្រុសជាទីស្រលាញ់អូន Kwin ទៅស្វែងយល់ពីរបៀបជីវិតរបស់ប្រជាកសិករ រៀនពីជីវិតរបស់អ្នកចំការ សូម្បីតែខោអាវក៏ផ្លាស់ប្ដូរទាំងស្រុងដែរ នៅទីនោះអ្នកទាំងបីមានទាំងការជិះក្របី ចាប់កង្កែប អោបមាន់ អោបទា និងផ្សេងៗទៀត
ដោយខាងស្វាមីបានចេញមកផុសពីបរិយាកាសរបស់គ្រួសារតាមរយៈប្រយោគសារថា “Happy day at the Farm ជិះក្របី ស្ទូងស្រូវ ធ្វើការ៉េម ចាប់កង្កែប អោបមាន់អោបទា (ប៉ាទើបតែដឹងទេថាគេអោបទាបែបនេះទើបត្រឹមត្រូវតាមក្បួន) កំលោះតូចសប្បាយខ្លាំងណាស់”
គ្រាន់តែឃើញបែបនេះភ្លាមហ្វេនៗអ្នកគាំទ្រនាំគ្នាចូលទៅខមិនកោតសរសើរពីគ្រួសារមួយនេះគ្រប់ៗគ្នា ព្រោះជាគ្រួសារគំរូរបស់ហ្វេនៗជាច្រើនទៀត ក្នុងការចិញ្ចឹមមើលថែកូនបានល្អ ពិតជាគ្រួសាររីករាយនិងកក់ក្ដៅបំផុត
អត្ថបទដោយ : នីត្តា