ធ្វើអោយបរិយាកាសនៅក្នុងកន្លែងខមិនខាងក្រោមរូបភាពរបស់តារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Bella Ranee ត្រូវរំជួយក្ដៅដូចបាយពុះមួយរំពេច
ទាំងអស់ក៏ព្រោះតែមានអ្នកបណ្ដាញសង្គមម្នាក់? ចូលមកខមិនបញ្ចេញយោបល់ដូចជាការណែនាំរឿងមើលថែរាងកាយដល់កញ្ញា Bella ថា “ត្រូវថែរក្សារាងកាយកុំបណ្ដោយអោយមុខឡើងម៉ាប់ណាចាព្រោះមុខចាស់ហើយពាក់ខោអាវមើលទៅណែនៗរឹបៗ”
បន្ទាប់ខមិនខាងលើលោតចេញទៅខាងអ្នកគាំទ្ររបស់កញ្ញា Bella រួមគ្នាព្រលះអ្នកខមិននោះយ៉ាងចាស់ដៃ នាំគ្នាឆ្លើយឆ្លងឡើងរាប់សែន អាចនិយាយបានថាលុបពាក្យដ្រាម៉ារកដកដង្ហើមមិនរួចទេចា ថ្ងៃក្រោយអោយរៀងកុំចេះតែហ៊ានខមិនផ្ដេសផ្ដាស់បែបនេះទៀត
អត្ថបទដោយ : នីត្តា