បាត់មុខបាត់មាត់ពីការសម្ដែងអស់រយៈពេលធំ ទើបធ្វើអោយហ្វេនៗមានការនឹករលឹកជាខ្លាំងសម្រាប់តារាសម្ដែងប្រុសលំដាប់តួឯកលោក Weir Sukolwat ហើយនៅពេលថ្មីៗនេះទើបតែចេញមកប្រកាសថា “ពេលនេះសម្រាក មិនទទួលថតរឿងទៀតទេ”
ក្នុងមួយរឿងៗត្រូវចំណាយពេល 7-8 ខែទើបថតចប់ ទៅមិនរួចទេ បើទទួលៗថតតែភាគយន្ដ រឿងខ្លីៗ ត្រូវមើលដែរថាមានអ្វីគួអោយចាប់អារម្មណ៍ឬអត់ រៀងរើសបន្ទិច បើអោយធ្វើការដូចពីមុនគឺមិនកើតទេ ព្រោះត្រូវការប្រើពេលវេលានៅជាមួយគ្រួសារ
សម្រាប់អ្នកដែលទន្លឹងរងចាំ អាចមើលរឿងចាស់ៗបាន ព្រោះរៀងថ្មីថតប្រើពេលវេលាយូរពេក ប៉ុន្ដែក៏នៅមានកុងត្រាជាមួយប៉ុស្ដន៍លេខ 7 នៅតែទៅចុះហត្ថលេខា នៅតែក្មេងប៉ុស្ដន៍លេខ 7 ដដែរទេ រឿងកម្មវិធីឬព្រឹត្តការណ៍ចូលរួមបានធម្មតាតែរឿងភាគពិតជាមិនបានពិតមែន ខ្ញុំមិនចង់ឃ្លាតឆា្ងាយពីកូនពីប្រពន្ធខ្ញុំនោះទេ ពេលនេះមានគម្រោងទៅដើរលេង ទៅផ្ទះតាមខេត្ត 60 ភាគរយនៅបាងកក
ចំណែករឿងជំនួញពេលនេះ គឺធ្វើចំការធុរ៉េនយើងធ្វើមកច្រើនឆ្នាំហើយ ឆ្នាំនេះមានគម្រោងលក់រាយ លក់តាមអនឡាយ ចំការមិនសូវធំអីណាស់ណាទេ ត្រឹមតែ 8 រ៉ៃ ដើមធុរ៉េនប្រហែលជារយដើមតែប៉ុណ្ណោះ ធុរ៉េនចំការខ្ញុំឆ្ងាញ់ណាស់ លក់ដាច់លក់អស់ៗតែម្ដងបាទ ឆ្នាំមានបញ្ហាអាកាសធាតុ ក៏យល់ចិត្តអ្នកស្រែអ្នកចំការ ជំនួញនេះអាចចាត់ទុកថាពិបាក ចំនូលចូលជាឆ្នាំ តែមិនទាន់បានគិតរឿងពង្រីកបន្ថែមនោះទេ ព្រោះជីវភាពពេលនេះក៏រស់នៅគ្រប់គ្រាន់មានក្ដីសុខជាមួយគ្រួសារ ម៉ាល្មមរស់
អត្ថបទដេោយ : នីត្តា