Baifern បង្ហាញខ្លួនលើទឹកដី New Zealand តែកំលោះដែលឈក្បែរខ្លួនមុខកាត់ចិនតើជានរណាសង្ហាម្លេ៉ស?! មានរូបភាព
ដើរលេងឥតល្ហែតែម្ដងហើយ សម្រាប់តារាសម្ដែងស្រីស្អាតអារម្មណ៍ល្អយ៉ាង Baifern Pimchanok ហើយកំឡុងពេលចុងឆ្នាំនេះមានតារាៗជាច្រើននាក់បានហោះហើរទៅសម្រាកលំហែរកាយនៅតាមប្រទេសនានា រួមទាំង Baifern ម្នាក់ដែរព្រោះថ្មីៗនេះនាងទើបតែបង្ហាញរូបថតលើទឹកដីនៃប្រទេស New Zealand
ដោយដំណើរកំសាន្ដរបស់នាង បានធ្វើអោយអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានឃើញទេសភាពដ៏ស្រស់ត្រកាល រួមទាំងសម្រស់របស់សាម៉ីខ្លួនដែលស្ថិតនៅក្នុងស៊ុបរូបថតតែមួយ
ប៉ុន្ដែអ្វីដែលកាន់តែធ្វើអោយហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំងនោះគឺរូបថតរបស់ Baifern កំពុងតែត្រៀមខ្លួនចែកចាយសម្រស់នៃធម្មជាតិ វាលស្មៅ ភុ្នំនិងផ្ទៃទឹកដ៏ល្អឯក ថតរូបទុកជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់ឆ្នាំចាស់ តែនៅក្នុងរូបទី 11 ស្រាប់តែឃើញរូបភាពកំលោះរូបសង្ហាកាត់កូនចិន ពាក់វែនតាខ្មៅ មកថតរូបរួមជាមួយនាងដែរ សង្ហាខ្លាំងណាស់ តើកំលោះម្នាក់នេះជានរណាគេទៅ? ត្រូវជាអ្វីជាមួយ Baifern?
អត្ថបទដោយ : នីត្តា