ផ្អែមនោះផ្អែម! Yaya ស្លៀកប៊ីគីនីហាលខ្យល់នៅខៅយ៉ៃយ៉ាងស៊ិចស៊ីតែ Nadech បែរជាដើរបេះផ្លែ…..ញុំតាមផ្លូវអត់ខ្វល់អ្វីទាំងអស់! មានរូបភាព
ប្រើពេលវេលាថ្ងៃសម្រាកលំហែរកាយអោយមានប្រយោជន៍ជាមួយគ្នាយ៉ាងមានក្ដីសុខ សម្រាប់គូររបស់ Yaya Urassaya ជាមួយនិងអនាគតកូនកំលោះរូបសង្ហា Nadech Kugimiya ដោយមុននេះអ្នកទាំងពីរក៏បានបណ្ដើរគ្នាទៅដើរលេងបន្ថែមភាពផ្អែមល្ហែមនៅក្រៅប្រទេសរួចមកហើយ
ជាមួយនិងដំណើរកំសាន្ដចុងក្រោយ Yaya បានផុសរូបភាពបង្ហាញពីបរិយាកាសថ្ងៃឈប់សម្រាកច្រើនថ្ងៃ ជាមួយនិង Nadech អាចនិយាយបានថាបរិយាកាសពិតជាស្រស់ស្រាយនិងរីករាយខ្លាំងណាស់ ហើយសាម៉ីខ្លួនទាំងពីរក៏ផ្អែមល្ហែមមិនណយដែរ ចាប់ដៃគ្នាដើរលេងបន្ថែមថាមពលជីវិតជាមួយគ្នា ហ្វេនៗដែលបានឃើញក៏មានក្ដីសុខតាម
ហើយរូបភាពបង្ហោះថ្មីៗនេះជារូបដែលខាងស្រីប្រលែងខ្លួនជាមួយនិងឈុតប៊ីគីនីគេងហាលខ្យល់ហើយជុំវិញខ្លួនហ៊ុំព័ទ្ធទៅដោយធម្មជាតិ ព្រៃភ្នំនៅខៅយ៉ៃ ស្អាតមិនចាញ់ប្រទេសក្រៅនោះទេ រូបភាពស្អាតៗទាំងអស់នេះក៏ព្រោះតែមានបង Nadech ជាអ្នកថតអោយស្អាតគ្រប់ជ្រុងទាំងអស់ មួយវិញទៀត Nadech ក៏គួអោយស្រលាញ់ណាស់ដែរដើរបេះផ្លែកន្ធំថេតញុំតាមផ្លូវយ៉ាងសាមញ្ញៗ មួយគូនេះគីមីត្រូវគ្នាខ្លាំងណាស់
អត្ថបទដោយ : នីត្តា