រៀបការហើយស្រលាញ់លើសដើម! Taew Natapohn ត្រូវបានស្វាមី surprise ថ្ងៃខួបកំណើតថែមទាំងរៀបចំកម្មវិធីជប់លៀងយ៉ាងកក់ក្ដៅ….ម្ចាស់ក្សត្រីពេញសិទ្ធនៃត្រកូលអភិជន! មានរូបភាព

ឆ្នាំនេះខួបកំណើតរបស់ Taew Natapohn ក្នុងឋានៈភរិយារបស់ត្រកូលអភិជនម៉ឺនលាន Pronprapha ហើយក៏ជាកាដូពិសេសរបស់ Pranai Phonprapha ផងដែរ

តារាសម្ដែងស្រីស្អាត Taew Natapohn បន្ទាប់ពីរៀបការជាមួយនិង Pranai Phonprapha អ្នកជំនួញធំប្រចាំប្រទេសថៃរួចថ្មីៗហើយក៏បញ្ជាក់បានថានាងជាកូនប្រសារស្រីនៃគ្រួសារនេះជាផ្លូវការផងដែរ បើមើលតាមរូបភាពថ្ងៃមង្គលការរបស់នាងឃើញថាមានបុគ្គលល្បីឈ្មោះជាច្រើនបានចូលរួមធ្វើជាសាក្សីនៃអាពាហ៍ពិពាហ៍ដល់អ្នកទាំងពីរ និងមានសកម្មភាពក្ដីសុខជាច្រើនដែលត្រូវបានថតទុកជាអនុស្សាវរីយ៍ដ៏ល្អក្នុងជីវិតផងដែរ

After Footer (Active) - damrei Mr1 Zone2

ហើយថ្ងៃល្អមួយទៀតក៏បានមកដល់ គឺថ្ងៃខួបកំណើតរបស់សាម៉ីខ្លួនខាងស្រីដែលត្រូវបានស្វាមីសែនល្ងរៀបចំជាកម្មវិធីតូចៗតែកក់ក្ដៅដល់បេះដូងម្ចាស់ខួបជាខ្លាំង មិនត្រឹមតែមានគ្រួសារទាំងសងខាងចូលរួមទេថែមទាំងមានមិត្តសម្លាញ់ជាច្រើននាក់បានមកចូលរួមអបអរសាទរនិងជូនពរផងដែរ

ឃើញបែបនេះហើយហ្វេនៗក៏មិននៅស្ងៀមដែរគឺប្រញាប់ចូលទៅសរសេរជូននៅខាងក្រោមរូបដើម្បីចូលរួមជូនពរដល់អាយដលភ្លាមៗ

អត្ថបទដោយ​​ : នីត្តា