ហៃសូខ្លាំងពេក! Dew Arisara ពេលម៉ោងប្រកាសលក់របស់ប្រេនរកលុយមកសងគេ…ប៉ុន្ដែរបស់នីមួយៗពិតជាមិនធម្មតា!​ មានរូបភាព

បន្ទាប់ពីអ្នកសម្ដែងស្រី Dew Arisara ចេញមកទទួលស្គាល់ការពិតនិងធ្វើការសូមទោសចំពោះមុខមហាជនទាក់ទងនិងរឿងរ៉ាវអាស្រូវដែលបានកើតឡើងកន្លងមក ថែមទាំងទទួលស្គាល់ថាខ្លួនចាយលុយលើសមាឌ ហើយខណៈពេលនេះក៏ប្រកាសលក់របស់ប្រេនៗដែលខ្លួនបានទិញមកជាបន្ដបន្ទាប់រួមជាមួយនិងហាងសាឡនដែលនាងស្រលាញ់បំផុតដើម្បីយកលុយមកដោះបំណុល

ជាក់ស្ដែង (27 មីនា 2025) Dew បានចេញ​មក​ធ្វើ​ចលនា​ហើយ​ក្រោក​ឈរ​ឡើង​តស៊ូម្ដងទៀត បន្ទាប់ពីបង្ហោះនៅលើ Instagram Stories បើកឃ្លាំងនៃទំនិញម៉ាកល្បីៗដែលខ្លួនស្រលាញ់និងបានប្រមូលទុកកន្លងមក ដោយលក់ក្នុងតម្លៃថោកជាងទីផ្សារ ខណៈពេលនោះនាងក៏បានអមជាមួយប្រយោគថា “post លក់ស្បែកជើង ចាប់អារម្មណ៍ផ្ញើររូប ADD LINE @DueARISARA.WORK”

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះសាម៉ីខ្លួនក៏បានផុសអគុណដែលបានជួយទិញរបស់របរដែលនាងផុសលក់ និងហាងសាឡនផងដែរ “Dew សូមអគុណសម្រាប់គ្រប់គ្នាខ្លាំងណាស់ដែលនៅតែគាំទ្រ និងជួយដល់ខ្ញុំ ផ្ដល់ឱកាសដល់ខ្ញុំក្នុងការជួយទិញរបស់មួយទឹករបស់ខ្ញុំ គ្រប់ការគាំទ្រសុទ្ធតែជាកំលាំងចិត្តដែលធ្វើអោយខ្ញុំតស៊ូបន្ដទៀត ខ្ញុំសូមអគុណដោយចេញពីចិត្តពិតៗ”

អត្ថបទដោយ : នីត្តា