Yaya បង្ហើបប្រាប់ពីអាការៈរបស់លោកប៉ានាង….ថែមទាំងទំលាយពីផ្ទះចំណងដៃបានសាងសង់ហើយ Nadech ជាអ្នកមើលថែ! មានរូបភាព
តារាសម្តែងស្រី Yaya Urassaya ដែលជាអ្នកណែនាំម្នាក់ (MENTOR) នៃកម្មវិធី CHUANG ASIA S2 ដែលថ្ងៃនេះវាជាការប្រកួតជុំចុងក្រោយ ហើយនាងក្នុងនាមជាអ្នកណែនាំបានមកស្ទូឌីយោ និងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដោយនាងបានប្រាប់ពីអាការៈលោកប៉ានាង ដែលបានរអិលជើងដួលខណៈពេលរត់ចុះពីលើជណ្ដើរគេចពីហេតុការណ៍ភ្លើងចឆេះថ្ងៃរំជួយផែនដី
“ពេលនេះអាការៈរបស់ប៉ាគ្រាន់បើហើយ តែជើងនៅហើម គាត់ឌឺខ្លាំងណាស់នៅតែប្រាប់ថាខ្លួនឯងមិនអីទេៗរហូត”
“ខនដូមានស្នាមប្រេះច្រើន ដើមឈើរលំដួលធ្លាក់ចុះមកផងដែរ ប៉ុន្តែវិស្វករបានចូលមកក្នុងអគារដើម្បីពិនិត្យមើលហើយ ហើយក៏ទើបតែត្រលប់ទៅនៅផ្ទះកាលពីម្សិលមិញ ប៉ុន្មានថ្ងៃមុនគឺទៅសម្រាកនៅផ្ទះម៉ាក់ Keo និងនៅផ្ទះផាតាយ៉ា ពេលនេះនៅតែប្រើជីវិតរស់នៅតាមធម្មតាចា បង Nadech គាត់នៅក្បែរនិងចាំផ្ដល់កំលាំងចិត្តមករហូត ចាត់ទុកថាពួកយើងពិតជាសំណាងណាស់ដែលមិនទាន់បានធ្វើផ្ទះមុនរំជួយដី តែពេលនេះពួកយើងបានចាប់ផ្ដើមធ្វើហើយ ហើយរាល់ការសាងសង់គឺអោយបង Nadech ជាអ្នកមើលថែគ្រប់យ៉ាងព្រោះរឿងបែបនេះគាត់ម៉ត់ចត់ណាស់”
“បន្ទាប់ពីរំជួយដីធ្វើអោយយើងមានគំនិតល្អជាងមុនខ្លាំងណាស់ ព្រោះយើងអាចនិងយល់បានថាយើងគួតែរស់នៅបែបណាអោយមានក្ដីសុខ បើយើងអាចធ្វើបានវាពិតជាល្អខ្លាំងណាស់”
អត្ថបទដោយ : នីត្តា