អាជីវកម្មមួយរស់បានអាស្រ័យដោយប្រាក់ចំណេញ ប្រាក់ចំណេញកើតមានបានដោយសារអតិថិជន។ អតិថិជនគឺជាស្តេច បើគ្មានអតិថិជនគាំទ្រ ក្រុមហ៊ុនក៏រស់មិនបានយូរដែរ។
ដូចលោក Amancio Ortega និយាយថា ក្រៅពីខ្លួនលោក និងបុគ្គលិករបស់លោក អតិថិជនគឺជាក្រុមមនុស្សដែលលោកត្រូវគិតគូរខ្លាំងជាងគេបំផុត។ លោកថា សូម្បីតែការនិយាយស្តីទៅកាន់អតិថិជន ក៏លោកគិតគូរដែរ ព្រោះបើអតិថិជនអន់ចិត្ត លោកជឿថា អតិថិជននឹងមិនវិលមកកាន់ក្រុមហ៊ុនរបស់លោកវិញឡើយ។
ហើយលោកថា ការដោះស្រាយបញ្ហាជូនអតិថិជនក៏ជារឿងសំខាន់មួយដែរ។ បើផលិតផលរបស់យើងមិនល្អ យើងនឹងដោះស្រាយជូនអតិថិជនវិញភ្លាមៗ។ លោកថា នេះជាការផ្តល់ទំនុកចិត្តជូនអតិថិជនរបស់យើង ម្យ៉ាងក៏ជាការមួយជួយពង្រីកអតិថិជនបន្ថែមផងដែរ៕