អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​៖ តំបន់​គួរ​ស្រូវ​ដីកំពុង​មានតម្លៃ​ឡើង​​ជាលំដាប់​ រីឯផ្នែក​សំណង់អគារ​កំពុង​កើនឡើង​ខ្លាំង

អ្នកជំនាញ​ និង​អ្នក​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​អះអាង​ថា​ តំបន់​អចលនទ្រព្យ​ និង​ការ​អភវិ​ឌ្ឍ​ន៍​លំនៅ ឋាន​​នៅ​តំបន់​កួ​ស្រូវ​ដែល​ស្ថិត​លើ​ផ្លូវ​លេខ២​ និង​ជា​ផ្លូ​វាត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៣​ មានការ​ប្រែប្រួល​ខ្លាំង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​នេះ​។

លោក​ ឌឹត​ ចណ្ណា​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Lucky​ Realty​ Co​., Ltd​ ឲ្យដឹង​ថា​ ស្ថានភាព​អចល​ទ្រព្យ​នៅ​តំបន់​កួ​ស្រូវ​មានការ​ប្រែប្រួល​ច្រើន​ បើ​ធៀប​និង​ឆ្នាំមុន​ដោយ​ឃើញ​ការអភិវឌ្ឍន៍​ច្រើន​។ លោក​ និយាយ​ថា​ “តំបន់​កួ​ស្រូវ​មានសន្ទុះ​គួរឲ្យ​កត់សម្គាល់​នៅ​រយៈពេល​ឆ្នាំ​ចុងក្រោយ​នេះ​ យើង​ឃើញ​មាន​រោងចក្រ​ និង​សហគ្រាស​នៅ​ប្រមូល​ផ្តុំ​នៅ​នោះ​ច្រើន​ ហើយ​មាន​គម្រោង​បូរី​ខ្លះ​បាន​ទៅ​ដាក់​ការ​វិនិយោគ​នៅ​ទីនោះ​ផង​ដែរ​ និង​សួន​ឧស្សាហកម្ម​”។

លោក​ឲ្យដឹង​ទៀត​ថា​ “តម្លៃ​ដី​នៅ​តំបន់​កួ​ស្រូវ​មានការ​កើនឡើង​ច្រើន​ធៀប​នឹង​ឆ្នាំមុន​ ហើយនឹង​បន្ត​កើនឡើង​ទៀត​ ព្រោះ​មាន​គម្រោង​ពិភព​ថ្មី​ និង​គៀក​នឹង​ផ្លូវ​ក្រ​វ៉ាត់​ទី៣​។ យើង​ឃើញ​មាន​អ្នកទិញ​ច្រើន​ចុះទៅដី​នៅ​ទីនោះ​”។ នៅ​តាមផ្លូវ​ធំ​តម្លៃ​ដី​មាន​ចាប់ពី​១៥០​ ទៅ​២០០​ដុល្លារ​ក្នុង​មួយ​មែ​ត្រ​ការ៉េ​ ហើយ​នៅ​លើ​ផ្លូវលំ​មានតម្លៃ​រង្វង់​១០០​ដុល្លារ​ ហើយ​​តម្លៃ​លំនៅ​ឋាន​នៅ​តាម​បូរី​មានតម្លៃ​ចាប់ពី៤០,០០០​ ទៅ​ ៦០,០០០​ ដុល្លារ​។

លោក​ ចណ្ណា​ បន្ថែ​ថា​ “តំបន់​កួ​ស្រូវ​នេះ​នា​ពេល​អនាគត​នឹង​មានការ​អភិវឌ្ឍន៍​ចំរុះ​ដោយមាន​ការអភិវឌ្ឍន៍​លំនៅឋាន​ រោងចក្រ​ សហគ្រាស​ និង​ឃ្លាំង​ជាដើម​ ហើយ​តំបន់​នេះ​នឹង​មាន​សក្តា​នុ​ពល​កាន់​ខ្លាំង​ ព្រោះ​វា​ភ្ជាប់​ជាមួយ​ផ្លូវជាតិ២​ និង៣​ និង​នា​ពេល​អនាគត​តំបន់​នឹង​នៅ​ក្បែរ​ព្រលា​នយន្តហោះ​ភ្នំពេញ​អន្តរជាតិ​ថ្មី​មួយទៀត​”។

លោក​ ងែត​ ពិសិ​ទ្ឋិ​ ជំនួយការ​អគ្គ​នាយក​បូរី​ពិភព​ថ្មី​ឲ្យដឹង​ថា​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​តំបន់​ដោយសារ​ក្រុមហ៊ុន​សម្លឹងឃើញ​អលន​ទ្រព្យ​នៅ​តំបន់​កួ​ស្រូវ​នៅ​មានតម្លៃ​សមរម្យ​សម្រាប់​ធើ្វ​ការ​វិនិយោគ​។ ដំបូង​ឡើយ​ការ​វិនិយោគ​​របស់​យើង​នៅ​ខាង​ហ្នឹង​អត់មាន​ទាក់ទង​​ថា​នឹង​មា​នព្រ​លាន​យន្តហោះ​មក​ខាង​ហ្នឹង​ទេ​។ ទី១គឺ​ទាក់ទង​និង​តម្លៃ​​អចលនទ្រព្យ​ធូរ​ថ្លៃ​ ហើយ​នៅ​តំបន់​នេះ​មិនទាន់​ការ​វិនិយោគ​ច្រើន​មក​ដែរ​ ដូច្នេះ​ក៏​ក្រុមហ៊ុន​សម្រេច​ដាក់​ទុន​វិនិយោគ​នៅ​តំបន់​នេះ​។ ដំបូង​ឡើយ​តម្លៃ​ត្រឹមតែ​ជា​៣០​ដុល្លារ​ក្នុង​មួយ​ម៉េ​ត្រ​ការ៉េ​ ឥឡូវ​តម្លៃ​ឡើងថ្លៃ​ចាប់ពី​១០០​ ទៅ២០០​ដុល្លារ​មួយ​ម៉េ​ត្រ​ការ៉េ​”។ លោក​បន្ត​ថា​ “ការ​លក់​ផ្ទះនៅ​ក្នុង​គម្រោង​បូរី​ពិភព​ថ្មី​នៅ​តំបន់​កួ​ស្រូវ​ ទទួល​បាន​គាំទ្រ​ច្រើន​ពីសំណាក់​អតិថិជន​”។

លោក​ ចាប​ ពៅ ​អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​មហាមិត្ត​ Property​ ដែល​បាន​និង​កំពុងធ្វើការ​វិនិយោគ​លើ​តំបន់ឧស្សាហ​កម្ម​​មួយ​នៅ​តំបន់​កួ​ស្រូវ​ បាន​ឲ្យដឹង​ថា​ តំបន់​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នក​វិនិយោគ​ ដោយ​សារ​តំបន់​នេះ​តភា្ជប់​ជាមួយ​ជាមួយ​ផ្លូវ​សំ​ខាន់​ៗ និង​គម្រោង​ជាច្រើន​បាន​បោះទុន​វិនិយោគ​នៅ​តំបន់​នេះ​លោក​ ឲ្យដឹង​ថា​ “តំបន់​មាន​សក្តា​នុ​ពល​ខ្លាំង​នៅ​តំបន់​កួ​ស្រូវ​នេះ​ ដោយមាន​ផ្លូវ៦០ម៉ែត្រ​តភ្ជាប់​ទៅដល់​តំបន់​កួ​ស្រូវ​នេះ​ និង​ជា​ផ្លូវលំ​ដាប់​អន្តរជាតិ​ ដច្នេះ​វា​ធ្វើ​តំបន់​កួ​ស្រូវ​គៀក​តំបន់​តំបន់​ផ្លូវ៦០ម៉ែត្រ​”។

លោក​ថា​ “តំបន់​នេះ​ក៏​នៅ​គៀក​ព្រលា​នយន្តហោះ​ថ្មី​ ជិត​ផ្លូវ​ក្រ​វ៉ាត់​ទីក្រុង​ទី៣​ ហើយ​មានការ​ពង្រីក​ផ្លូវជាតិ​លេខ​ ២ ហើយក៏​មានការ​អភិវឌ្ឍន៍​បូរី​ដូចជា​ បូរី​ពិភព​ថ្មី​កួ​ស្រូវ​ទី១​ និង២​ បូរី​ហ្វា​យស្តារ​ និង​គម្រោង​ផ្សារ​ទំនើប​អ៊ី​អន​ទី៣នៅ​ក្បែរ​តំបន់​នេះ​ដែរ​”៕