ធ្វើបុណ្យដល់ សំណាងអាក្រក់បាត់ទូរសព្ទ័ តែលាភសំណាងឈ្នះរង្វាន់ពី Huawei

ភ្នំពេញ ថ្ងៃទី​​ 4 មីនា ឆ្នាំ 2019  ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីការចាប់រង្វាន់លើកទី 2 ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ដែលលើកទី​ 2 នេះជាការចាប់រង្វាន់ ម៉ូតូ​ Zoomer X 1 រង្វាន់ និងទូរទស្សន៍ 2 រង្វាន់ ដែលប្រព្រឹត្តឡើងនៅផ្សារទំនើប SORYACenterPoint ជាន់ផ្ទាល់ដី ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង MYTV និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន​ Huawei, Yako Technology​ អ្នកចែកចាយ     ទូរសព្ទ័​ Huawei ផ្លូវការស្របច្បាប់តែមួយគត់ តំណាង HGB Group, SORYA ​Center ​Point និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

រំភើបដល់ហើយ!ក្នុងការចាប់រង្វាន់នេះក្រុមហ៊ុនបានធ្វើការទំនាក់ទំនងទៅអ្នកឈ្នះក្នុងពេលកំពុងធ្វើការផ្សាយផ្ទាល់តែម្តង។អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើ​លោក​ អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។​ លោកបាននិយាយជាមួយក្តីរីករាយថា ទូរស័ព្ទដែលលោកបានទិញនេះ ត្រូវបានចោលួចបាត់ទៅហើយដែលលោកមិនទាន់បានប្រើបានប៉ុន្មានផង។ ប៉ុន្តែឥលូវនេះសំណាងអាក្រក់នោះបានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ​ Zoomer X មួយគ្រឿងពីការចាប់រង្វាន់របស់ក្រុមហ៊ុន Huawei​។ រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍ 43 អ៊ីញ ទីមួយបានទៅលើឈ្មោះ ចាប់ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអង្គរមាស និងមួយរូបទៀតគឺ ឈ្មោះធីតា​ ក៏រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាង​អាម៉ី (​ស៊ីវអេង 2)។

ក្រៅពីការចាប់រង្វាន់លើកទីពីរនេះ ក្រុមហ៊ុនក៏បានយកម៉ូតូទៅប្រគល់ជូនបងស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះកាលពីការចាប់ឆ្នោតលើកទីមួយ ដល់ផ្ទះតែម្តង។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានអញ្ជើញអ្នកឈ្នះពីររូបដែលបានឈ្នះរង្វាន់ទូរទស្សន៍កាលពីការចាប់រង្វាន់លើកទីមួយផងដែរមកប្រគល់រង្វាន់ជូនផងដែរ។អ្នកឈ្នះទីមួយគឺអ្នកនាង អ៊ីម នារតី​ មកពីខេត្តក្រចេះ។​ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូងនៅក្នុងឆាកជិវីតហើយដែលអ្នកនាងបានឈ្នះរង្វាន់បែបនេះ។ ពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានឈ្នះទូរទស្សន៍​ 43 អ៊ីញ មួយគ្រឿងនេះ។ ចំណែកឯពូផល ដែលឈ្នះទូរទស្សន៍មួយគ្រឿងកាលពីការចាប់រង្វាន់លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រស្មាតហ្វូន​ Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះ​ហើយទូរសព្ទដែលលោកបានទិញហើយឈ្នះរង្វាន់នេះគឺលោកបានទិញជាកាដូដើម្បីឲ្យកូនស្រីរបស់លោកដែលទើបប្រលងជាប់ ហើយលោកក៏ទើបតែឈ្នះរង្វាន់ជាលើកទីមួយដូចគ្នាដែរ។​

ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer​​ Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ​​ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។​

ការចាប់រង្វាន់លើកទី 3 នឹងធ្វើឡើងថ្ងៃ 15 មីនា និង លើកទី 4​​​ ថ្ងៃ 29 ខែ​មីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV​ 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ​ ។​​​ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03​ ​ខែ​ ឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងFacebook Page​ របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់​ តម្លៃជាង​ 3 ម៉ឺន ​4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។​

អ្នកឈ្នះបន្ទាប់អាចក្លាយជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i  ឫ nova3 ទាំងអស់គ្នា! គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ​ដែលកំពុងវាយលុកប្រកួតប្រជែងនិងដណ្តើមទីផ្សារខ្លាំងនាពេលបច្ចុប្បន្ននេះគឺ Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ​​ $299  nova3​​តម្លៃ$469 និងថ្មីៗនេះកាន់តែកើនកំដៅទីផ្សារនោះគឺ Huawei អេ5s តម្លៃញ៉ាក់សាច់ត្រឹម 159$។

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/